ម្ចាស់អាជីវកម្មទាំងឡាយ! សូមអញ្ជើញពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែមិនារបស់អ្នកឡើងវិញ។ រាល់ពេលដែលក្រសួងពាណិជ្ជកម្ម ប្រកាសអំពីតម្លៃប្រេងម៉ាស៊ូតហក់ឡើង ដល់ ៦៤០០ រៀលក្នុងមួយលីត្រ (តម្លៃលក់រាយ) ប្រាក់ចំណេញរបស់លោកអ្នកត្រូវបានកាត់បន្ថយពាក់កណ្តាលបាត់ទៅហើយ។ ចំណែកឯការដឹកជញ្ជូនក្នុងក្រុងភ្នំពេញ ដែលមានសភាពកកស្ទះខ្លាំង រថយន្តប្រើប្រេងម៉ាស៊ូតដែលបញ្ឆេះចោលនៅតាមស្តុបចរាចរណ៍ គ្រាន់តែមួយនាទី ក៏កំពុងតែដុតបំផ្លាញប្រាក់ចំណេញដែលលោកអ្នកបាននិងកំពុង ខិតខំរកយ៉ាងលំបាកផងដែរ។ ការបន្តប្រើរថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូតក្នុងស្ថានភាពនេះ គឺប្រៀបបានដូចជា ការធ្វើការងារឱ្យស្ថានីយប្រេងឥន្ធនៈដោយមិនយកកម្រៃអញ្ចឹង!

ដើម្បីរស់រាន និងរីកចម្រើន ដំណោះស្រាយដ៏សាមញ្ញបំផុតគឺ៖ ប្តូរពីរថយន្តប្រើប្រេងម៉ាស៊ូត មកប្រើរថយន្តអគ្គិសនីសម្រាប់ដឹកជញ្ជូន! ZO MOTORS (Elephant Truck) បាននាំមកជូននូវរថយន្តដឹកទំនិញប្រភេទអគ្គិសនី ZM5 ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យបំផុតដោយត្រឹមតែ ២៩,៨០០ ដុល្លារតែប៉ុណ្ណោះ ដែលវានឹងផ្តល់ត្រឡប់មកវិញនូវផលចំណេញយ៉ាងច្រើនមហិមា។

លក្ខណៈបច្ចេកទេសឈានមុខរបស់ ZM5៖
- កម្លាំងថ្ម៖ 60 Kwh
- ចម្ងាយបើកបរ៖ 240 Km
- ទម្ងន់ផ្ទុកកំណត់៖ 2500 kg
- ទំហំតួរថយន្ត (បណ្តោយxទទឹងxកម្ពស់) ៖ 5965 * 1910 * 2110 mm
- ប្រព័ន្ធសាកអគ្គិសនី៖ រន្ធសាកអគ្គិសនី២មុខងារ (AC សាកយឺត + DC សាកលឿន)
ចំណុចខ្លាំងបំផុតរបស់ ZM5 គឺ “ភាពងាយស្រួល” និង “ការសន្សំសំចៃ”។ វាមានបំពាក់រន្ធសាកអគ្គិសនីពីរប្រភេទដែលកម្រមាននៅលើទីផ្សារ ។ នេះមានន័យថា រាល់យប់ពេលដែល
អ្នកបើកបរត្រឡប់មកឃ្លាំងវិញ អ្នកគ្រាន់តែប្រើដុំសាក AC ធម្មតា សាកក្នុងតម្លៃអគ្គិសនីទូទៅនាពេលយប់ ហើយព្រឹកឡើងរថយន្តនឹងពេញថ្ម ដែលអាចដឹកទំនិញតាមតម្រូវការក្នុងក្រុងភ្នំពេញបានជាច្រើនជុំ។
ប្រសិនបើមានការកុម្ម៉ង់ច្រើននៅក្នុងថ្ងៃឈប់សម្រាក លោកអ្នកក៏មិនចាំបាច់បារម្ភផងដែរ! ZM5 គាំទ្រការសាកល្បឿនលឿន DC មានសមត្ថភាពសាកពី ២០% ទៅ ១០០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ! ក្រៅពីនេះ ZO MOTORS ក៏បាននិងកំពុងពង្រាយស្ថានីយសាកអគ្គិសនី “រាប់រយស្ថានីយ រាប់ពាន់ទីតាំង” នៅទូទាំងប្រទេស ហើយថែមទាំងអាចសហការដំឡើងស្ថានីយសាកភ្លើងនៅតាមទីតាំងដឹកជញ្ជូនរបស់លោកអ្នកផ្ទាល់ទៀតផង។





កាន់តែពិសេស គឺការធានាលើប្រព័ន្ធអគ្គិសនីទាំង៣ (ថ្ម ម៉ូទ័រ និង ប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០០,០០០ គីឡូម៉ែត្រ រួមជាមួយការធានាលើសេវាកម្ម “ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងដោះស្រាយបញ្ហាក្នុងរយៈពេល ២៤ ម៉ោង”។ រៀងរាល់ពេលដែលអ្នកសន្សំបានពីប្រេងម៉ាស៊ូត នឹងក្លាយជាសាច់ប្រាក់សុទ្ធនៅក្នុងហោប៉ៅរបស់លោកអ្នកតែម្ដង ៕ (អត្ថបទ ៖ សហការ)
ចែករំលែកព័តមាននេះ