ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែកនេះ ឱកាស​ការងារ​ជាង​ ៣​ពាន់​ កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ សម្រាប់អ្នកកំពុង​ស្វែងរក​ការងារ​ធ្វើ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ​ក្រោម​ប្រធានបទ “​វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​” ដោយ​នាំ​យក​ឱកាស​ការងារ​ជាង…

រាជធានីភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ​ក្រោម​ប្រធានបទ “​វេទិកា​ការងារ និង​កម្មសិក្សា​ការងារ​” ដោយ​នាំ​យក​ឱកាស​ការងារ​ជាង ៣​ពាន់​កន្លែង សម្រាប់​យុវជន សិស្ស​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ធ្វើ អាច​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម​ៗ​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ១១ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI) ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា វេទិកា​ការងារ​នេះ មានឱកាស​ការងារ​សរុប ២,៨៧៨​កន្លែង និង​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ១១ នឹង​ទទួល​ការ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម ពី​យុវជន ព្រមទាំង​ផ្តល់​ការ​ប្រឹក្សារ​យោបល់ ​ការងារ​ដោយ​ផ្ទាល់ និង​ឱកាស​ទទួល​បាន​កម្មសិក្សា​ការងារ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ​តី​ពលករ និង​យុវជន​ទាំងអស់ ដែល​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា និង ទទួល​បានការ​ប្រឹក្សា​យោបល់​ជាមួយនឹង​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បី​ទទួល​បាន​ឱកាស​ការងារ លក្ខខណ្ឌ​ការងារ​ល្អ និង​អត្ថប្រយោជន៍​ច្រើន​យ៉ាង ​៕ អត្ថបទសហការ