ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ភាពយន្ត Sabay ដែល​ជា​សមិទ្ធផល​ថ្មី ​ក្នុង​វិស័យ​ភាពយន្ត និង​ការ​កម្សាន្ត​ មាន​មោទកភាព​ប្រកាស​ពី​ការ​ទិញ​សិទ្ធិ​ផ្ដាច់មុខ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ៖ វិស័យ​កម្សាន្ត​របស់​ប្រទេស​កម្ពុជា​បាន​បើក ​ទំព័រ​ថ្មី​មួយ​ក្នុងថ្ងៃ​នេះ ​ជាមួយនឹង​ការ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​ នៃ​រោង​ភាពយន្ត Sabay ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Major Cineplex Cambodia​…

រាជធានី​ភ្នំពេញ៖ វិស័យ​កម្សាន្ត​របស់​ប្រទេស​កម្ពុជា​បាន​បើក ​ទំព័រ​ថ្មី​មួយ​ក្នុងថ្ងៃ​នេះ ​ជាមួយនឹង​ការ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​ នៃ​រោង​ភាពយន្ត Sabay ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Major Cineplex Cambodia​ ។ ការ​ផ្លាស់​ប្តូរ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ ​ពី​ការ​ប្រកាស​ដក​ការ​វិនិយោគ ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន Major Cineplex Group នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែសម្រួល ​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន ​។

នៅថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៦ ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​នេះ ក្រុមហ៊ុន Sabay Digital Group បាន​សម្រេចចិត្ត​ទិញ​ យក​ភាគហ៊ុន​ទាំងមូល​ ដែល​ធ្លាប់​ត្រូវ​បាន​កាន់កាប់ ​ដោយ​ក្រុមហ៊ុន Major Cineplex Group ដែល​នាំ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្ម​រោង​ភាពយន្ត និង​ប៊ូ​លីង​ត្រូវ​បាន​កាន់កាប់ និង​គ្រប់គ្រង​ដោយ​ជនជាតិ​កម្ពុជា​ទាំងស្រុង ។ ការ​ផ្លាស់​ប្តូរ​នេះ​មិនមែន​ត្រឹមតែ​ ជា​ការ​សម្រេចចិត្ត​អាជីវកម្ម​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បោះ​ជំហាន​ ដ៏​មាន​អត្ថន័យ​ដែល​ឈាន​ឆ្ពោះទៅ​រក ​ការ​ពង្រឹង​ឧស្សាហកម្ម​វប្បធម៌​ជាតិ និង​កំណត់​អនាគត ​នៃ​វិស័យ​ភាពយន្ត​និង​ការ​កម្សាន្ត​ដែល​ឋិត ​ក្នុង​ដៃ​របស់​ប្រជាជន​កម្ពុជា​យ៉ាង​រឹង​មាំ ​។

ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ម៉ាក​យីហោ​ប៊ូ​លីង Blue-O ដែល​មាន​ស្រាប់​នឹង​ត្រូវ​បាន​ប្តូរ​ទៅ​ជា Sabay Rhythm & Bowl ដែល​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន Sabay ក្នុង​ការ​បង្កើត​ការ​កម្សាន្ត​បែប​ទំនើប​ដែល​ពេញលេញ​ដោយ​ពង្រីក​វិសាលភាព​លើស​ពី​ខ្សែភាពយន្ត និង​លើកកម្ពស់​បែបផែន​នៃ​ការ​រស់នៅ និង​បទ​ពិសោធន៍​សង្គម​សម្រាប់​ទស្សនិកជន​គ្រប់​ជំនាន់ ​។

ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាល​រោង​ភាពយន្ត Sabay ដែល​ស្ងិ​ត​នៅ​ជាន់​ទី​ពីរ​ នៃ​ផ្សារ​ទំនើប​AEON Mall ភ្នំពេញ ដោយ​មានការ​អញ្ជើញ ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន​ឈានមុខ​ក្នុងស្រុក ថ្នាក់ដឹកនាំ​ឧស្សាហកម្ម អ្នកជំនាញ​វិស័យ​កម្សាន្ត និង​ភ្ញៀវ​កិត្តិយស​នានា​។ វត្តមាន​របស់​ពួក​គេ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​សាធារណជន តម្លាភាព និង​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់ Sabay ចំពោះ​ឧស្សាហកម្ម​មួយ​នេះ ​។

ប្រតិបត្តិការ​នៅ​តាម​បណ្តា​ទីតាំង​រោង​ភាពយន្ត​ទាំង​ប្រាំមួយ​នឹង​នៅ​តែ​បន្ត​ដោយ​គ្មាន​ផល​រំខាន​។ ទស្សនិកជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​អត្តសញ្ញាណ​ម៉ាក់​យីហោ​ថ្មី ស្តង់ដា​សេវាកម្ម​ដែល​ល្អ​ប្រសើរ​ជាង​មុន និង​យុទ្ធសាស្ត្រ​ឈាន​ឆ្ពោះទៅ​មុខ​ដែល​សំដៅ​ពង្រឹង​វិស័យ​ភាពយន្ត និង​កម្សាន្ត​របស់​ប្រទេស​កម្ពុជា​។ Sabay នឹង​ទទួលខុសត្រូវ​រ៉ាប់រង​ទាំងស្រុង​ចំពោះ​បុគ្គលិក កន្លែង​រោង​ភាពយន្ត​និង​ប៊ូ​លីង សម្ភារៈ និង​បច្ចេកវិទ្យា ​។

ក្រុមហ៊ុន​នឹង​គ្រប់គ្រង និង​វិនិយោគ​ដោយ​ឯករាជ្យ​ទៅ​លើ​ប្រព័ន្ធ​របស់​ខ្លួន រួម​មាន​បច្ចេកវិទ្យា IMAX Laser និង ScreenX ដែល​ទើប​ដំឡើង​ថ្មី ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ចាំង​ដែល​មាន​ស្រាប់​។ ប្រព័ន្ធ​លក់​សំបុត្រ​ភាពយន្ត​ថ្មី ការ​កក់​សំបុត្រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ផ្លាស់​ប្តូរ​ម៉ាក់​យីហោ​ថ្មី​ដែល​កាន់តែ​ប្រសើរ​ជាង​មុន​នឹង​ត្រូវ​បាន​ណែនាំ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ទីតាំង​នៅ​ក្នុង​សាល​នៃ​រោង​ភាពយន្ត Sabay នឹង​ត្រូវ​បាន​អភិវឌ្ឍ​ជា​ថ្មី​អោយ​មាន​បរិយាកាស​ដែល​ងាយស្រួល​សម្រាប់​អតិថិជន រួម​មាន​ទីតាំង​ធ្វើការ​រួម​គ្នា ហាង​កាហ្វេ និង​ទីតាំង​កម្សាន្ត​ដែល​រចនា​ឡើង​ដើម្បី​គាំទ្រ​ទៅ​ដល់​ផលិតករ​ភាពយន្ត​វ័យក្មេង​នានា​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង ការ​សហការ​គ្នា និង​ឪ​កាស​ទទួល​បានការ​បណ្តុះបណ្តាល​នានា ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ លោក ជី សិលា ដែល​ជា​ម្ចាស់​រោង​ភាពយន្ត Sabay បាន​មាន​ប្រសាសន៍​ថា​៖ «ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​តម្លាភាព និង​ជា​ការ​ចាប់ផ្តើម​នៃ​ដំណើរ​របស់​រោងកុន Sabay ក្នុង​ការ​កសាង​គ្រឹះ​ដ៏​រឹង​មាំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​យើង​កំពុង​លើកកម្ពស់​ស្តង់ដា​នៃ​ឧស្សាហកម្ម​ភាពយន្ត និង​កម្សាន្ត​របស់​ប្រទេស» ​។​

ក្រោម​ការ​ដឹកនាំ​រួម​គ្នា​តែ​មួយ រោង​ភាពយន្ត Sabay នឹង​បន្ត​រីក​ចម្រើន​ជាមួយ​មហិច្ឆតា​ច្បាស់លាស់​ពីរ​រួម​មាន ​៖
•​ ​ពង្រឹង និង​វិនិយោគ​ទៅ​លើ​វិស័យ​ភាពយន្ត និង​កម្សាន្ត​របស់​ប្រទេស​កម្ពុជា
•​ ​លើកកម្ពស់​វិស័យ​កម្សាន្ត​ជាតិ​តាម​រយៈ​ភាព​រីក​ចម្រើន​ដោយ​ចីរភាព
ខណៈ​ជំពូក​ថ្មី​នេះ​ត្រូវ​បាន​ចាប់ផ្តើម រោង​ភាពយន្ត Sabay តាំង​ជំហរ​ជា​សហគ្រាស​ដែល​ដឹកនាំ​ដោយ​ជនជាតិ​កម្ពុជា​ហើយ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​អានុភាព​ទៅ​កាន់​ទេព​កោសល្យ​ក្នុងស្រុក ការ​រីក​ចម្រើន​ដោយ​ឯករាជ្យ និង​ជម្រុញ​អនាគត​នៃ​ឧស្សាហកម្ម​ភាពយន្ត​និង​កម្សាន្ត​របស់​ប្រទេស ​។

អំពី​រោង​ភាពយន្ត Sabay
រោង​ភាពយន្ត Sabay ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ភាពយន្ត​លំដាប់​ពិភពលោក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​រួម​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ ក្រុមការងារ​ក្នុងស្រុក​ដែល​មានបទពិសោធន៍ និង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។ ម៉ាក​យីហោ​នេះ​ប្តេជ្ញា​លើកកម្ពស់​វិស័យ​ភាពយន្ត និង​ការ​កម្សាន្ត​របស់​ប្រទេស ខណៈ​បង្កើត​បទ​ពិសោធន៍​ដ៏​មាន​អត្ថន័យ និង​រីករាយ​សម្រាប់​ទស្សនិកជន​ទូ​ទាំង​ប្រទេស ។

អំពី​ក្រុមហ៊ុន Sabay Digital Group
ក្រុមហ៊ុន Sabay Digital Group គឺជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​របស់​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ជាមួយនឹង​ប្រតិបត្តិការ​ចម្រុះ​លើ​ខ្លឹមសារ​ឌី​ជី​ថ​ល ការ​កម្សាន្ត និង​អាជីវកម្ម​ទាក់ទង​នឹង​បែបផែន​ជីវិត​រស់នៅ​។ ចាប់តាំងពី​ឆ្នាំ ២០១០ មក Sabay បាន​វិនិយោគ​យ៉ាង​សកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត និង​ភាពយន្ត រួម​ទាំង​ការ​ចែកចាយ​ភាពយន្ត ការ​ផលិត និង​វិនិយោគ​ភាពយន្ត​ក្នុងស្រុក និង​ប្រតិបត្តិការ​ភាពយន្ត ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​វិស័យ​កម្សាន្ត​បែប​ទំនើប​របស់​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ