ក្រសួងការងារ៖ កម្មកររោងចក្រស៊ីហាវ ២៩នាក់ បានជាសះស្បើយ ចេញទៅផ្ទះវិញ
រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាន នៅភូមិកណ្ដាល…
រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាន នៅភូមិកណ្ដាល…
រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៥ ខែមីនានេះ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ឯ.ក ដែលមានអាស័យដ្ឋាន នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ២៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ ខណៈកម្មករម្នាក់ទៀតកំពុងសម្រាកបន្តនៅមន្ទីពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រការកោង។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោកថ្លែងថា ក្រសួងការងារ ដែលជាអាណាព្យាបាលរបស់កម្មករ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនកម្មករ។ សូមបន្តជឿជាក់មកក្រសួងការងារ និងសូមផ្តល់ដំណឹងមកក្រសួងក្នុងករណីរោងចក្រមានបរិយាកាសកើន កំដៅតាមរយៈ១២៨៦ ឬ១២៩៧ ឬតាមបណ្តឹងអណាមឹក ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ