រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក ជី ដេវីត បានចេញមុខជំនួសភរិយាអ្នកនាង ទេព បូព្រឹក្ស ឆ្លើយតបអ្នករិះគន់មួយចំនួនដែលបានរិះគន់ និងចោទប្រកាន់ភរិយារបស់លោកយកសិល្បៈវប្បធម៌មកធ្វើអាជីវកម្ម សម្រាប់ការរកប្រាក់នៅក្នុងអាជីពមួយនេះ ។

ជី ដេវីត គឺមិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវឡើយ ដ្បិតរូបលោក និងភរិយាមិនមានគំនិតរកស៊ីលើវប្បធម៌ខ្មែរនោះឡើយ ពោលមានតែចូលរួមចែករំលែក និងផ្សព្វផ្សាយទៅតាមលទ្ធភាពជាក់ស្តែងដែលខ្លួនមាន ។
តាមរយៈសំណេរដែលសរសេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងលោកជី ដេវីត បានលើកឡើងថា មានទុក្ខរួមទុក្ខ បានសុខចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាលមើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំអោយយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្មគ្រ័របស់យើងខ្ញុំ ចំពោះការចង់ទ្រទ្រង់ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ ។

លោកថា ចូលចងចាំយើងខ្ញុំមិនរកស៊ីនឹងវប្បធម៌ទេ យើងខ្ញុំគឺមានតែការចែករំលែកឱបក្រសោបលើកទូលដោយសម្ថភាព និងលទ្ធភាពជាក់ស្តែងដែលជាឱកាសអាចបង្ហាញ និងរក្សាបាន ។
លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ យើងខ្ញុំសូមជូនភារៈនេះដល់អ្នកដែលរួមគ្នាចាក់រុកឆ្កឹះឆ្គៀលចង់បំផ្លាញយើងខ្ញុំ សូមអ្នកធ្វើភារកិច្ចរបស់អ្នកអោយបានប្រសើរជាងការចាក់រុករបស់អ្នកផងចុះ ។
លោកបន្ថែមថា វិរៈនារី និងទេវរាជ មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេ គឺសម្តែងចូលជាកាន់ឆ្នាំហើយទាំងនូវក្នុងឆាកជាតិ និងអន្តរជាតិ ក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ទាំងការផលិត M/V និងការសម្តែងលើឆាក ទាំងមាន Sponsor និងអត់Sponsor ។

សូមបញ្ជាក់អោយច្បាស់ ច្រណែនមិនពេញចិត្តជាន់ចុះ តែសូមកុំអោយព្រោះតែលុយធ្វើអោយខ្វាក់ កុំព្រោះតែលុយធ្វើអោយបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម សូមកុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួន ទើបបណ្តាលចិត្តអោយខំចាក់រុកឆ្កឹះឆ្គៀលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ ។
បើតាមលោក ជី ដេវីត ខ្ញុំនឹងអោយបំណងប្រាថ្នារបស់អ្នកដែលចង់ពុះបំបែកបេះដូងភរិយាខ្ញុំដែលយកព្រលឹង ព្រមទាំងអាជីពមកផ្សារភ្ជាប់ ជាមួយនឹងការងារសហសម័យមួយនេះជោគជ័យ នូវពេលដែលអ្នកបំផ្លាញខ្ញុំជោគជ័យ អ្នកក៏ត្រូវហ៊ានទទួលលទ្ធផលដែលកើតឡើងនូវពេលដែលលើផ្លូវដ៏កំសត់មួយនេះ លែងមានដានជើងយើងខ្ញុំ ។

ដោយឡែក ជុំវិញបញ្ហានេះ ដែលតារាចម្រៀងនាង ទេព បូព្រឹក្ស ក៏បានបញ្ចេញសំណេររបស់ខ្លួនបង្ហោះលើបណ្តាញសង្គមថា បើកន្លែងនឹងមិនត្រូវការខ្ញុំ ខ្ញុំដើរចេញ ខ្ញុំដឹងថា គ្មានខ្ញុំក៏មិនអីដែរ គ្រាន់តែបេះដូងនេះ អារម្មណ៍នឹងការដឹងគុណតែងប្រាប់ថា យើងជាខ្មែរវប្បធម៌របស់យើង បើយើងមិនធ្វើអានឹងរឿងយើង តើយើងសុខចិត្ត ឈរមើលដែរអី ខ្ញុំនៅតែនិយាយដដែល ។
នាងបញ្ជាក់ថា អ្វីដែលនាងខ្ញុំធ្វើ គឺមិនដែលចង់កេងចំណេញអ្វីទេ ខ្ញុំស្រលាញ់ណាស់ឲ្យតម្លៃណាស់ ខំធ្វើណាស់ ហេតុអ្វីបង្កាច់បង្ខូចខ្ញុំទាំងរស់ ហ៊ានមកស្បថជាមួយខ្ញុំទេ ។
Evotoជាការកត់សម្គាល់ បើតាមការបញ្ជាក់របស់លោក ជី ដេវីត ជុំវិញការចេញមុខឆ្លើយតបរបស់លោកនាពេលនេះ គឺបានកើតឡើងក្រោយមាន គេប្តឹងទៅលើគេរៀបរាប់ថា យើងខ្ញុំប្រើប្រាស់សិល្បៈបុរាណរាំអម និងរាំពីក្រោយសម័យ និងប្រើប្រាស់សិល្បៈបុរាណជាសហសម័យ ដើម្បីធ្វើជាអាជីវកម្មប្រម៉ូតផលិតផលអោយ Sponsor. ដោយរូបភាពនេះមិនសមរម្យ គួរតែអោយមេរៀន និងពិនិត្យឡើងវិញ ។
ចំពោះការចោទប្រកាន់រឿងខាងលើនេះ លោកបញ្ជាក់ថា ខ្ញុំជាប្តីនិងជាអ្នកផលិតចម្រៀង TOP OF THE LADY ទេវរាជ ចតុរង្គគុនខ្មែរ ព្រមទាំង យុទ្ធសង្គ្រាម បើប្រហែល ទេព បូព្រឹក្ស ហើយនៅមានគេគិតថា បំផ្លាញទៀត ក៏វាល្អមើលដែរ អោយវាដឹង ស ខ្មៅ ម្តងទៅ ។ តែបើគិតទៅ ពេលខ្លះវាអាចដែរ ដើម្បីផលប្រយោជន៍មួយក្រុមតូចអត់បានលាភចូលហោប៉ៅ គេអាចចង់ដកយើងចេញ កុំអោយវាជាបន្លាក្នុងទ្រូងក៏ថាបាន ៕

Evoto
Evoto
Evoto
ចែករំលែកព័តមាននេះ