ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន RMA Cambodia ពង្រីក​វិសាលភាព​រថយន្ត​ប្រណីត​អឺរ៉ុប​របស់​ប្រទេស​បារាំង ជាមួយនឹង​ការ​បើក​ដំណើរការ អគារ​តាំង​រថយន្ត​ថ្មី​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ព្រមទាំង​ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​រថយន្ត Peugeot 2008 ស៊េរី​ឆ្នាំ ២០២៦

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៦ មកនេះ ក្រុមហ៊ុន RMA…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៦ មកនេះ ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក Peugeot ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ showroom ដ៏​ទំនើប​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្សារ​ទំនើប អូ​ឡាំ​ព្យា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ (​ផ្សារ Olympia ជាន់​ផ្ទាល់​ដី ផ្លូវ Financial តូប​លេខ F1-11-1 សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​)​ ។

ព្រឹត្តិការណ៍​នេះ ក៏​មានការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​កម្រិត​ខ្ពស់ ដើម្បី​ប្រកាស​អំពី​យុទ្ធសាស្ត្រ​តម្លៃ​ថ្មី និង​ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត Peugeot 2008 ស៊េរី​ឆ្នាំ ២០២៦ ដែល​ជា​ម៉ូ​ឌែ​ល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ ។

ក្នុង​ឱកាស​បើក​កម្មវិធី លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​រថយន្ត​កម្រិត​ពិភពលោក​មក​កាន់​បេះដូង​នៃ​រាជធានី​ភ្នំពេញ ​។

លោក ង​ន សាំង បាន​លើក​ឡើង​ថា ​៖ «​ការ​បើក showroom ថ្មី​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​យើង​ចំពោះ​ទីផ្សារ​កម្ពុជា​។ តាម​រយៈ​ទីតាំង​ដ៏​មាន​សក្តានុពល​នៅ​កណ្តាល​ក្រុង​នេះ យើង​កំពុង​ធ្វើ​ឱ្យ​រថយន្ត​លំដាប់​អឺរ៉ុប និង​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុង​ក្រោយ កាន់តែ​ខិត​ជិត​ទៅ​ដល់​អតិថិជន​របស់​យើង​ជាង​ពេល​ណា​ៗ​ទាំងអស់​»​ ។

លោក​អគ្គនាយក ក៏​បាន​បញ្ជាក់​បន្ថែម​អំពី​ផែនការ​ពង្រីក​ខ្លួន​របស់ Peugeot ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Stellantis​ ។ បច្ចុប្បន្ន Peugeot មាន​វត្ត​មាននៅ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​បន្ត​បើក​សាខា​ថ្មី​នៅ ខេត្តបាត់ដំបង ព្រមទាំង​បណ្តា​ខេត្ត​សំខាន់​ៗ​ជា​ច្រើន​ទៀត ដើម្បី​ធានា​បាន​នូវ​សេវាកម្ម​ថែទាំ និង​ការ​លក់​ជូន​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស ​។

កញ្ញា ផ​ន សូលី​ដា ប្រធាន​ផ្នែក​ប្រតិបត្តិ (Operation Manager) បាន​ឡើង​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត​អំពី​យុទ្ធសាស្ត្រ​តម្លៃ​ថ្មី​សម្រាប់​រថយន្ត Peugeot ម៉ូ​ឌែ​ល​ឆ្នាំ ២០២៦ រួម​មាន ​៖

•​ ​Peugeot 408 GT (​ប្រភេទ Full Option ខ្ពស់​បំផុត​): តម្លៃ $54,000
•​ ​Peugeot 408 Premium: តម្លៃ $47,000
•​ ​Peugeot 408 Allure: តម្លៃ $45,000
•​ ​Peugeot 2008 ស៊េរី​ថ្មី​ឆ្នាំ ២០២៦ (​ដែល​សម្ពោធ​ដាក់​បង្ហាញ​ថ្ងៃនេះ​) តម្លៃ​ត្រឹមតែ $33,000 ប៉ុណ្ណោះ ​។

អគារ​តាំង​រថយន្ត​ថ្មី នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា​នេះ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត ស្រប​តាម​ស្តង់ដារ “Blue Box” របស់​ប្រទេស​បារាំង ដែល​ផ្តល់​នូវ​បរិយាកាស​ដ៏​ល្អ​ឯក​សម្រាប់​អតិថិជន​ក្នុង​ការ​ទស្សនា ស្វែង​យល់​ពី​បច្ចេកវិទ្យា ទទួល​បានការ​ប្រឹក្សា​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ជា​ពិសេស​អាប​បើកបរ​សាកល្បង​រថយន្ត Peugeot 2008 និង​គ្រប់​ម៉ូ​ឌែ​ល​ទាំ​អស់ ​៕ អត្ថបទសហការ