ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TODAY internet ​ផ្តល់​សម្ភារប្រើប្រាស់​មួយ​ចំនួន​ជូន​វិទ្យាល័យ ២​កន្លែង​​នៅ​ខេត្តសៀមរាប

19 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត​កម្រិតខ្ពស់​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​នូវ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ជូន​ទៅ​ដល់​វិទ្យាល័យ ២​កន្លែងមាន​ដូច​ជា វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ហ៊ុន…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត​កម្រិតខ្ពស់​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​នូវ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ជូន​ទៅ​ដល់​វិទ្យាល័យ ២​កន្លែង
មាន​ដូច​ជា វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ដែល​ស្ថិត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ​។ ការ​ផ្ដល់​ជូន​នេះ​មាន​ប្រអប់​ថ្នាំពេទ្យ (First Aid Kit) ដែល​មាន​ថ្នាំពេទ្យ និង​ថ្នាំសង្កូវ​ផ្សេង​ៗ​នៅ​ក្នុង​ប្រអប់​ស្រាប់ សម្រាប់​ការ​ប្រើប្រាស់​ជា​ចាំបាច់​នៅ​ក្នុង​សាលារៀនការ​ផ្ដល់​ជូន​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​សកម្មភាព​ដែល​មាន​ឈ្នោះ​ថា “TODAY Foundation” ​។

កន្លង​មក​ក្រុមហ៊ុន TODAY internet ក៏​បាន​ផ្គត់ផ្គង់​នូវ​សេវា​អ៉ីន​ធឺ​ណិ​ត​ឥត​គិតថ្លៃ​ទៅ​តាម​ទីតាំង
មួយ​ចំនួន​មាន​ដូច​ជា សាលារៀន និង​មន្ទីរពេទ្យ គន្ធ​បុប្ផា​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ផង​ដែរ​។
ក្រុមហ៊ុន TODAY internet តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​ចូលរួម​ចំណែក​ផ្តល់​នូវ​ជំនួយ
ផ្សេង​ៗ​ដើម្បី​ផ្គត់ផ្គង់​ទៅ​កន្លែង​ដែល​មាន​តម្រូវការ ​។

ជា​ថ្មី​ម្ដងទៀត​កម្មវិធី TODAY Foundation ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដើម្បី​ជា​ការ​តបស្នង​វិញ​ដល់
សង្គម និង​រួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​មនុស្ស​ចាស់ជរា​ដែល​ជួប
ការ​លំបាក ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬ​គេហរ​ទំព័រ ៖ www.today.com.kh​ ៕ អត្ថបទសហការ