ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​៖ សាសនា​បួន​នៅ​កំពង់ចាម​ សហ​​​ការ​គ្នា​បាន​ល្អ រស់នៅ​ដោយ​ភាព​សុខដុម​រមនា

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ «​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​សាសនា​ចំនួន​៤ គឺ​ព្រះពុទ្ធ​សាសនា អ៊ី​ស្លា​ម​សាសនា គ្រី​ស្ទ​សាសនា និង​ពុទ្ធសាសនា​មហាយាន ដែល​កំពុង​ធ្វើ​សកម្មភាព​សាសនា​យ៉ាង​ទូលំទូលាយ​ប្រកបដោយ​សុខដុមរមនា ពុំដែល​មាន​អធិករ​អន្តរ​សាសនា​កើតឡើង​ឡើយ ។…

ខេត្តកំពង់ចាម​៖ «​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​សាសនា​ចំនួន​៤ គឺ​ព្រះពុទ្ធ​សាសនា អ៊ី​ស្លា​ម​សាសនា គ្រី​ស្ទ​សាសនា និង​ពុទ្ធសាសនា​មហាយាន ដែល​កំពុង​ធ្វើ​សកម្មភាព​សាសនា​យ៉ាង​ទូលំទូលាយ​ប្រកបដោយ​សុខដុមរមនា ពុំដែល​មាន​អធិករ​អន្តរ​សាសនា​កើតឡើង​ឡើយ ។ ហើយ​នេះ​ពិតជា​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​គោរព​កាន់សាសនា​ផ្សេង​ៗ ប៉ុន្តែ​មាន​សាមគ្គីភាព​គ្នា​យ៉ាង​ល្អ​ប្រសើរ ក្រោម​ម្លប់​សន្តិភាព​ជាតិ​» ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​សំណេះសំណាល និង​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ដ​ន​ចំនួន​៦០០​គ្រួសារ នៅ​ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ដែល​ធ្វើ​ឡើង​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០២៦ ។

ជាមួយ​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈ​ចលនា​សាសនិក​អ៊ី​ស្លា​ម​កម្ពុជា ។ នា​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​គណៈ​ចលនា​សាសនិក​ឥ​ស្លា​ម​កម្ពុជា​ពិសេស ឯក​ឧត្ត​ទេស​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​គៀងគរ​ជំនួយ​ឧបត្ថម្ភ​ដល់​បងប្អូន​ឥ​ស្លា​មនា​ឱកាស​ខែ​រ៉ា​ម៉ា​ឌ​ន ។ ហើយ​ថ្ងៃនេះ ជា​ថ្ងៃ​ទី​១០​នៃ​ខែ​រ៉ា​ម៉ា​ដ​ន ដែល​អ្នក​កាន់សាសនាឥ​ស្លា​ម កំពុង​ប្រារព្ធ​ប្រតិបត្តិ​តម​ហា​ពេញ​មួយ​ថ្ងៃ​រយៈពេល​មួយ​ខែ ចាប់ពី​មុន​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច ។ ការ​បួស​រ៉ា​ម៉ា​ដ​ន ជា​កាតព្វកិច្ច​របស់​មូ​ស្លី​ម​គ្រប់​រូប​ទាំងប្រុស​ទាំងស្រី​ទាំងចាស់ទាំងក្មេង​ចាប់ពី​អាយុ​ពេញវ័យ​ឡើង​ទៅ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​នោះ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ផ្ដល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាជន​ទូទៅ ។​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ពង្រឹង​សុខដុម​នី​យ​កម្ម រវាង​សាសនិក​នៃ​គ្រប់​និកាយ​សាសនា ប្រឆាំង​រាល់​ទ​ង្វើ​រើសអើង​នានា​សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា ។ និយាយ​រួម​ខេត្តកំពង់ចាម មាន​សមាគម​ខ្មែរ​ស្លា​ម​រស់នៅ​គឺ​មាន​៩​ក្រុង​-​ស្រុក​មាន​ភូមិ​ចំនួន​៣១​ភូមិ មាន​ព្រះ​វិហារ​ចំនួន​៣២​វិហារ​មាន​សាលារៀន​សាសនា​ចំនួន​៤០​សាលា​។
មានគ្រួសារ​ចំនួន​៩១០០​គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន​៣៣៨០០​នាក់ ស្រី​ប្រមាណ​ចំនួន​១៧៩០០​នាក់ មាន​គ្រូបង្រៀន​ចំនួន​២០៩​នាក់ ស្ត្រី​ចំនួន​៤៩​នាក់ ក្នុង​នោះ មាន​គ្រូបង្រៀន​ក្រប​ខណ្ឌ​ចំនួន​៧៦​នាក់ ។ ស្ត្រី​ចំនួន​១៦​នាក់ ។

ដោយឡែក នៅ​ភូមិ​ព្រែក​បាក់ មានគ្រួសារ​ចំនួន​៨៧៣​គ្រួសារ ។ ជាមួយ​នោះ ក៏​សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរ​ដ្ឋាភិ​បាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ស្ថាបនិក​សន្តិភាព​តាំងពី​ដើម​រាង​មក​ក្នុង​បុព្វហេតុ​ប្រទេស​ជាតិ​សាសនា​និង​ប្រជាជន​គ្រប់​ស្រទាប់​ពណ៌​សម្បុរ​និង​ជាតិ​សាសន៍ ។

លើស​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​បើក​ទូលាយ​នៅ​ជំនឿ​នៃ​ការ​គោរព​សាសនា​ឥ​ស្លា​ម​ដូច​ជា​៖ សិស្ស​-​និស្សិត​អ៊ី​ស្លា​ម អាច​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ឥ​ស្លា​ម​នៅ​តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បងប្អូន​ជា​ស្ត្រី​អាច​ទទូរ​ក្បាល និង​បុរស​អាច​ពាក់មួក​កាតឹប​ថតរូប សម្រាប់​ប្រើប្រាស់​លើ​ឯកសារ​រដ្ឋបាល​នានា​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​លិខិតឆ្លងដែន​។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ