ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​ក្រុមហ៊ុន វឌ្ឍនៈ ​ចុះ​អនុស្សរណៈរៀបចំ​ការ​ប្រកួត​ដើម្បីពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​ប្រដាល់សកល​កម្ពុជា សម្រាប់​ការ​ប្រកួត​នៅ​លើឆាក​អន្តរជាតិ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​ធំ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ពី​ក្រុមហ៊ុន វឌ្ឍនៈ ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ឧបត្ថម្ភ​ភេសជ្ជៈ​ផ្តាច់មុខ រវាង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​ក្រុមហ៊ុន វឌ្ឍនៈ ដែល​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥…

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​ធំ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ពី​ក្រុមហ៊ុន វឌ្ឍនៈ ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ឧបត្ថម្ភ​ភេសជ្ជៈ​ផ្តាច់មុខ រវាង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​ក្រុមហ៊ុន វឌ្ឍនៈ ដែល​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែកុម្ភៈ ឆ្នាំ ​២០២៦ ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់សកល​អាជីព Dragon The Golden Ring 2026 ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ចុងខែ​កុម្ភៈ​នេះ​ ។

សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ក៏​ដូច​ជា​ក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់​ថា​កីឡា​ប្រដាល់សកល​ជា​កីឡា​មួយ​ប្រភេទ​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​នាំ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ភាព​ជា​ដៃគូ​សហការ​គ្នា​នេះ គឺជា​ការ​បើកផ្លូវ​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​ប្រដាល់សកល​កម្ពុជា​តាម​បណ្តា​ក្លឹ​ប​បាន​អភិវឌ្ឍ​សមត្ថភាព​បទ​ពិសោធន៍ ដ៏​ដូច​ជា​រួមចំណែក​បង្កើត​ធនធាន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់តែ​ទាក់ទាញ ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​ទស្សនិកជន ក៏​ដូច​ជា​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន ដូច​ជា​ការ​ប្រកួត​អាស៊ី​ហ្គេ​ម​ឆ្នាំ ២០២៦ នៅ​ប្រទេស​ជប៉ុន ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ឆ្នាំ​ ២០២៧ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នា​ឆ្នាំ​២០២៨ នៅ​សហរដ្ឋអាមេរិក ជា​ពិសេស​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ក្នុង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០៣១ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ​។

នេះ​ជា​ការ​ជួយ​ជ្រោមជ្រែង​រួមចំណែក​កាន់តែ​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន វឌ្ឍនៈ ដែល​ជា​ក្រុមហ៊ុន​កូន​ខ្មែរ​ដ៏​លេចធ្លោ ហើយ​ចូលរួម​លើក​ស្ទួយ​អភិវឌ្ឍ​គ្រប់​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា មិន​ថា​វិស័យ​កីឡាបាល់ទាត់ វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ វិស័យ​កីឡា​ប្រដាល់សកល និង​ព្រឹត្តិការណ៍​កីឡា​គ្រប់​ប្រភេទ​រួម​ទាំង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អន្តរជាតិ ​។

គាំទ្រ​ផលិតផល​ខ្មែរ គាំទ្រ​ផលិតផល​ក្រុមហ៊ុន វឌ្ឍនៈ ដើម្បី​វឌ្ឍនៈភាព​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​ ៕ អត្ថបទសហការ