ល្ងាចថ្ងៃនេះ តុលាការខេត្តកណ្តាល សម្រេចដោះលែងអ្នកលក់ឡេល្បីឈ្មោះ love Riya ឲ្យនៅក្រៅឃុំហើយ
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ សាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងអ្នកនាង ឆេង…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ សាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងអ្នកនាង ឆេង…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ សាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងអ្នកនាង ឆេង ស្រីរ័ត្ន (ហៅ Love Riya) ឲ្យនៅក្រៅឃុំ ។
អ្នកនាង Love Riya ត្រូវបានជាប់ទោសរយៈពេល ២ ឆ្នាំ ប៉ុន្តែបានអនុវត្តទោសត្រឹមតែ ៦ ខែ ៩ ថ្ងៃប៉ុណ្ណោះ។ អ្នកនាងត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមការចោទប្រកាន់ចំនួន ២បទល្មើស គឺ “ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍” និង “ធ្វើឲ្យខូចទឹកចិត្តកងទ័ព”។ ការចាប់ខ្លួននេះ គឺបណ្តាលមកពីការប្រើប្រាស់ពាក្យសម្តីនៅលើបណ្តាញសង្គមរបស់អ្នកនាង ដែលមានខ្លឹមសារញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ ។
គួរបញ្ជាក់ថា ក្រោយចាប់ខ្លួនប្រមាណមួយសប្តាហ៍ ទើបសមត្ថកិច្ចដឹងថា អ្នកនាង Love Riya មានផ្ទៃពោះ ៕





ចែករំលែកព័តមាននេះ