ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! ក្រសួង​ការងារ​គ្រោង​នាំ​យក​ឱកាស​ការងារ​ជាង ៨​ម៉ឺន​កន្លែង ​ជូន​ពលករ​និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ នៅ​ខេត្តបាត់ដំបង និង​ពៅ​ធិ៍​សាត់

1 នាទី មុន

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នាំ​យក​ឱកាស​ការងារ​ជាង ៨​ម៉ឺន​កន្លែង ជូន​បងប្អូន​អតីត​ពលករ ​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់…

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នាំ​យក​ឱកាស​ការងារ​ជាង ៨​ម៉ឺន​កន្លែង ជូន​បងប្អូន​អតីត​ពលករ ​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ នា​ចុង​ស​ប្តា​ហ៍​នេះ តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ក្រសួង​ការងារ​នឹង​នាំ​យក​ឱកាស​ការងារ ៨៣ ៧៤៣​កន្លែង តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែកុម្ភៈ ក្នុង​បរិវេណ​វិទ្យាល័យ​កំ​រៀង ស្ថិត​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង និង ថ្ងៃអាទិត្យ ទី​១ ខែមីនា នៅ​ក្នុង​បរិវេណ​វត្ត​រតនៈ​ភ្នំព្រឹក ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ​។ ចំណែក​នៅ​ខេត្តពោធិ៍សាត់ ពិព័រណ៍​ការងារ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែកុម្ភៈ ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិត​ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​ថ្ងៃអាទិត្យ ទី​១ ខែមីនា ពិព័រណ៍​ការងារ​នឹង​រៀបចំ​នៅ ​ក្នុង​បរិវេណ​សាលាស្រុក​ក្រគរ ស្ថិត​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​។

បើ​តាម​លោក ស៊ុន មេ​សា តាម​រយៈ​វេទិកា​ការងារ​ទាំង​២​ខេត្ត​នេះ បងប្អូន​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​អាច​អញ្ជើញ​មក​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំ​ៗ ដែល​ចុះ​ទៅ​ផ្ទាល់​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៣​រសៀល​។ បន្ថែម​ពី​នេះ បងប្អូន​អតីត​ពលករ​ដែល​ចូលរួម ​វេទិការ​ការងារ​នេះ នឹង​ទទួល​បានការ​ដឹក​ជញ្ជូន​ចូលរួម​កម្មវិធី អាហារ និង​ភេសជ្ជៈ ដោយ​ឥត​គិតថ្លៃ ព្រមទាំង​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ និង​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ផង​ដែរ​ ៕ អត្ថបទសហការ