ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្រុម​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​ យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ចំនួន​០៥​នាក់ យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា បន្ទាប់​ពី​បង្ហោះ​ម៉ូតូ តាម​ផ្លូវ​សាធារណៈ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។ ​ករណី​នេះ​បាន​កើតឡើង​កាលពី​វ​រ៊េ​លា​ម៉ោង​០៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៦…

ខេត្តស្វាយរៀង​៖​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ចំនួន​០៥​នាក់ យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា បន្ទាប់​ពី​បង្ហោះ​ម៉ូតូ តាម​ផ្លូវ​សាធារណៈ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។

​ករណី​នេះ​បាន​កើតឡើង​កាលពី​វ​រ៊េ​លា​ម៉ោង​០៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៦ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​កណ្តៀង​រាយ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក បាន​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បង្ហោះ ម៉ូតូ​ចំនួន​០៥​នាក់ និង​ម៉ូតូ​ចំនូ​ន​០២​គ្រឿង​យក​មក​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយ ទាប​។​

ក្មេង​ទំនើង​ទាំង​៥​នាក់​រួម​មាន​៖ ទី​១-ឈ្មោះ អ៊ុ រស្មី​លាភ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​, ទី​២-​ឈ្មោះ សំអាត សុ​រ៉ា​ឆាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​ម៉ូតូ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ទី​៣- ឈ្មោះ អាត ចំរើន ភេទ​ប្រុស មុខរបរ​សិស្ស អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ទី​៤-ឈ្មោះ ស៊ា​ន បូ​រ៉ា​និស្ស័យ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ និង​ទី​៥-​ឈ្មោះ យ៉​ន រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

ក្រោយ​ពី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មាន​លិខិតធានា​របស់​ឪពុក​ម្តាយ ម៉ូតូ​ចំនួន​២​គ្រឿង ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក សុំ​ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត ដើម្បី​ដកហូត​រក្សា​ទុក​រយៈ​៣​ខែ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ