ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រជុំ​ផ្សព្វផ្សាយ «​របាយការណ៍​ ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២៥ និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ​២០២៦»

52 វិនាទី មុន

រាជធានី​ភ្នំពេញ​ ៖ នា​វិមាន ៧​មក​រា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ហេង…

រាជធានី​ភ្នំពេញ​ ៖ នា​វិមាន ៧​មក​រា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រធាន​ក្រុមការងារ​គណបក្ស​ ចុះ​មូលដ្ឋាន​ខណ្ឌចំការមន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ «​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២៥ និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ​២០២៦»  របស់​គណៈកម្មាធិការ​កណ្តាល​ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាសភាព​សមាជិក​គណបក្ស​ ចូលរួម​ប្រមាណ ២០០​រូប មក​ពី​គណៈកម្មាធិការ​គណបក្ស​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គណៈកម្មាធិការ​គណបក្ស​ខណ្ឌចំការមន និង​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

កិច្ចប្រជុំ​បាន​ផ្សព្វផ្សាយ​ សម្រាប់​ជា​មូលដ្ឋាន​ក្តាប់​ជាប់ ​នូវ​សភាពការណ៍​អន្តរជាតិ សភាពការណ៍​ក្នុង​ប្រទេស និង​ទិស​ដៅ​របស់​គណបក្ស ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ ដល់​គណបក្ស​គ្រប់​ថ្នាក់ ក្នុង​ការ​ធានា​ដល់​ការ​កសាង​ស្មារតី​សតិអារម្មណ៍​ របស់​សមាជិក​គណបក្ស​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ឱ្យ​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ដឹកនាំ​ប្រទេស​ទោះបី​ ត្រូវ​ប្រឈម​នឹង​ការ​លំបាក និង​ឧបសគ្គ​យ៉ាងច្រើន ​ទាំង​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ​យ៉ាងណា​ក្តី រួម​ទាំង​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​ដោយ​យោធា​ថៃ ដែល​ប្រការ​នេះ​បាន​បង្ហាញ​ច្បាស់ ​នូវ​ការ​រួបរួម​នៃ​កម្លាំង​ជាតិ​រឹង​មាំ ​ក្នុង​ការ​ការពារ និង​កសាង​មាតុភូមិ ​។

នា​ឱកាស​នោះ ឯកឧត្តម ហេង សួរ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ក្រុមការងារ​គណបក្ស​ រហូត​សម្រេច​សមិទ្ធផល​គួរ​ជាទី​មោ​ទក ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​សង្គម​ជាតិ ក៏​ដូច​ជា​គណបក្ស​ផង​ដែរ​ ។ ទន្ទឹម​នឹង​នេះ ត្រូវ​សិក្សា​វាយតម្លៃ​រក​ដំណោះស្រាយ​ ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ជា​មូលដ្ឋាន​រៀបចំ​ផែនការ​រួម​ ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៦ ជា​ពិសេស​ការ​យកចិត្តទុកដាក់ ​ដល់​មុខសញ្ញា​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​ផ្តល់​ការ​គាំទ្រ​ជួយ​ដោះស្រាយ​ ការ​លំបាក​របស់​ពួក​គាត់ យកចិត្តទុកដាក់ ​លើ​ការងារ​ចលនា​នារី យុវជន កម្មករនិយោជិត និង​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន ​នូវ​ឱកាស​បណ្តុះបណ្តាល​ជំនាញ និង​ឱកាស​ទទួល​បាន​ការងារ​សមរម្យ​ ។

ជា​ចុង​ក្រោយ ឯកឧត្តម ហេង សួរ ក៏​បាន​ដាស់តឿន​ឱ្យ​មន្ត្រី​គណបក្ស​ត្រូវ​ប្រកាន់ខ្ជាប់​ជំហរ “​ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ​” ហេី​យ​ត្រូវ​ចង​ចាំ​ពាក្យស្លោក​របស់​គណបក្ស គឺ “​ពេល​នៅ​ឱ្យ​ប្រជាជន​ស្រឡាញ់ ពេល​ចេញ​ឱ្យ​ប្រជាជន​រឭក​”​ ៕ អត្ថបទសហការ