ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​សម្ភាស​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ជាមួយ​កាសែត​អន្តរជាតិ គឺជា​សារ​ទួងស្គរ​ប្រាប់​ពិភពលោក ​ឱ្យ​ជួយ​ធ្វើ​ជា​សាក្សី​ ជុំវិញ​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ

10 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​សារព័ត៌មាន​អង់គ្លេស​Reuter និង Fox News របស់​សហរដ្ឋអាមេរិក…

រាជធានីភ្នំពេញ​ ៖ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​សារព័ត៌មាន​អង់គ្លេស​Reuter និង Fox News របស់​សហរដ្ឋអាមេរិក បាន​ក្លាយជា​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​អន្តរជាតិ​ឱ្យ​ជួយ​ធ្វើ​ជា​សាក្សី​ជុំវិញ​អំពើ​រំលោភ​បំពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​រំលេច​ពី​ការ​ប្តេជ្ញា​ចិត្ត​ប្រកាន់​យក​ដំណោះស្រាយ​ ដោយ​សន្តិវិធី​ផ្អែក​លើ​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ​សំខាន់​ៗ​ជាមួយ​ថៃ ​។

រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ជំរុញ​យ៉ាង​សកម្ម និង​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ព័ត៌មាន​ការទូត​ស្ដី​ពី​ «​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា​» នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ឈរ​ជាមួយ​សច្ចភាព យុត្តិធម៌ និង​សន្តិភាព ដែល​ធ្វើ​ឱ្យ​កម្ពុជា ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ប្រទេស​រង​គ្រោះ​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​ដោយ​អយុត្តិធម៌​។

លោក​បណ្ឌិត គិ​ន ភា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ បាន​លើក​ឡើង​ថា ការ​ផ្តល់​បទ​សម្ភាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដល់​សារព័ត៌មាន​អង់គ្លេស Reuter និង Fox News របស់​សហរដ្ឋអាមេរិក គឺជា​ការ​បង្ហាញ​ជំហរ​ការទូត ​កម្រិត​ខ្ពស់​បំផុត​របស់​កម្ពុជា និង​បង្ហាញ​ថា កម្ពុជា គឺជា​រដ្ឋ​ស្រលាញ់​សន្តិភាព និង​ចង់​បានការ​ដោះស្រាយ​បញ្ហា​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ ។

លោក​បណ្ឌិត​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល បាន​លាតត្រដាង​ដ៏​ច្បាស់លាស់​បំផុត ​ពី​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ដែន​អធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា ពិសេស​ការ​រំលោភ​បំពាន​ក្រោយ​បទ​ឈប់​បាញ់​។ ចំណុច​មួយ​ចំនួន​ទៀត ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​សម្តេច​ធិ​បតី គឺជា​ការ​បង្ហាញ​ពី​សុ​ឆន្ទៈ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ឈរ​លើ​ច្បាប់​អន្តរជាតិ​។

លើស​ពី​នេះ លោក​បណ្ឌិត​បញ្ជាក់​ថា​៖ «​យើង​កំពុង​តស៊ូ​មតិ​លើ​វេទិកា​អន្តរជាតិ​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ប្រទេស​រង​គ្រោះ និង​ថៃ​ជា​ប្រទេស​ឈ្លានពាន ​។ ហេតុ​អ្វី​ខ្ញុំ​និយាយ​ដូច្នេះ? យើង​ត្រូវ​ទទួលស្គាល់​ថា មក​ដល់​ម៉ោង​នេះ មិន​ទាន់​មាន​ប្រទេស​ណាមួយ​ថ្លែងការណ៍​ថ្កោលទោស​ថៃ​ជា​ផ្លូវការ​ថា ថៃ​ឈ្លានពាន​យើង​នៅឡើយ​ទេ គេ​ចាត់​ទុក​ថា នោះ​ជា​ជម្លោះព្រំដែន ឬ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ប៉ុណ្ណោះ​។ មាគ៌ា​របស់​យើង​ឆ្ពោះទៅ​ការ​ទាមទារ​ ទឹកដី​យើង​ត្រឡប់​មក​វិញ​» ​។

លោក ថុ​ង ម៉េ​ង​ដា​វីត អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ​បាន​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ចាត់​ទុក​ការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​ មក​លើ​បូរណភាព​ទឹកដី​កម្ពុជា គឺជា​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ ​តាម​ព្រំដែន​ប៉ុណ្ណោះ ប៉ុន្ដែ​មិន​ទាន់​មាន​ប្រទេស​ណាមួយ​ចេញ​លិខិត​ថ្កោលទោស​ ទ​ង្វើ​រ​របស់​យោធា​ថៃ​នោះ​ទេ ​។

លោក​បន្ត​ថា ការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​ សារព័ត៌មាន​អន្តរជាតិ ​របស់​សម្ដេច​ធិ​បតី​ នៅ​សហរដ្ឋអាមេរិក​នេះ គឺជា​ការ​ទួងស្គរ​បន្លឺ​សំឡេង​អយុត្តិធម៌​បង្ហាញ​ទៅ​កាន់​ពិភពលោក ​ជុំវិញ​អំពើ​ក្រឡេចក្រឡុច​របស់​ថៃ​ ដែល​តែងតែ​ប្រើប្រាស់​កល់ល្បិច​ អាក្រក់​ឈ្លានពាន​បូរណភាព និង​អធិបតេយ្យ​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ​។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​បញ្ជាក់​ថា​៖ «​ក្នុង​ស្មារតី​ទប់ទល់​ជាមួយ​សត្រូវ​ ខាងក្រៅ​បែប​នេះ ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​តែ​រួបរួមសាមគ្គី​គ្នា​ជាមួយ​រាជរដ្ឋាភិបាល ខំប្រឹង​ប្រែង​ទួងស្គរ​បំពង​សំឡេង​អយុត្តិធម៌​បន្លែ​ម​ទៀត ដើម្បី​បង្ហាញ​ចរិត​អាក្រក់​ពិតប្រាកដ​របស់​ថៃ និង​អំពើ​ឈ្លានពាន​មក​លើ​កម្ពុជា​» ​។

សារព័ត៌មាន Fox News របស់​សហរដ្ឋអាមេរិក បាន​ចោទ​ជា​សំនួរ​ទៅ​កាន់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​៖ ប្រសិនបើ​វត្តមាន​របស់​យោធ​ថៃ នៅ​តែ​បន្ត​រុញច្រាន​ចូល​ទៅ​ក្នុង​ទឹកដី​របស់​អ្នក តើ​កម្ពុជា​មាន​គម្រោង​ឆ្លើយ​តប ​យ៉ាងដូចម្តេច? តើ​កាលៈទេសៈ​ណា ​ដែល​បទ​ឈប់​បាញ់​នឹង​លែង ​មាន​ប្រសិទ្ធភាព?

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី​ថ្លែង​ថា​៖ យើង​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ រវាង​កងទ័ព​ទាំង​ពីរ​ចូល​ជា​ធរមាន ប៉ុន្ដែ​កងទ័ព​ថៃ​នៅ​បន្តសកម្មភាព​របស់​ខ្លួន​ដាក់​ពង្រាយ​ទូរ​កុងតឺន័រ និង​រាយ​បន្លា​លួស​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ​។ នេះ​ជា​មូលហេតុ​ដែល​យើង​និយាយ​ថា ការ​កាន់កាប់​ទីតាំង គឺ​ហួស​ពី​ការ​ទាមទារ​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​ ។

សម្ដេច​បន្ត​ថា តំបន់​ទាំងនោះ គឺជា​កម្មសិទ្ធិ​របស់​កម្ពុជា ដែល​ឥឡូវនេះ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​គ្រួសារ មិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​បាន​ទេ ​។ ទ​ង្វើ​រ​របស់​យោធា​ថៃ​ទាំង​អស់នេះ ត្រូវ​បាន​អនុវត្ត​ខុស ​ពី​សេចក្តីថ្លែងការណ៍​រួម ដែល​យើង​មាន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​ទាំងអស់ ​ត្រឡប់​មក​ផ្ទះ​ពួក​គេ​វិញ ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​៖ ជំហរ​របស់​យើង​តែងតែ​ប្រកាន់ខ្ជាប់ ​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី ការ​សន្ទនា​ដោយ​សន្តិវិធី ព្រោះ​យើង​មិន​ជឿ​ថា ការ​ប្រើប្រាស់​សង្គ្រាម ដើម្បី​បញ្ឈប់​សង្គ្រាម គឺ​គ្មាន​និរន្តរភាព ឬ​ជាក់ស្តែង​នោះ​ទេ ​។ នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ស្នើ​ឱ្យ​ប្រទេស​ថៃ ​គោរព​កិច្ចព្រមព្រៀង ដែល​មាន​លោក​ប្រធានាធិបតី Trump និង​ប្រធាន​អាស៊ាន គឺ​លោកនាយក​រដ្ឋមន្ត្រី Anwar បាន​ធ្វើ​ជា​សាក្សី ដែល​បាន​កំណត់​លក្ខខណ្ឌ​ច្បាស់លាស់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពីព្រោះ​ជម្លោះ​រវាង​ប្រទេស​ថៃ មូលហេតុ​ចម្បង​គឺ​ជម្លោះទឹកដី​ ។ លោក​ប្រធានាធិបតី Trump បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​សម្របសម្រួល និង​ធានា​ឱ្យ​មាន​បទ​ឈប់​បាញ់​តាំង​តែ​ពី​លើក​ដំបូង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ​៕ អត្ថបទសហការ