ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ខេត្តកំពង់ស្ពឺ មានឱកាស​ការងារ​ជិត ២​ម៉ឺន​កន្លែង កំពុង​រង់ចាំ​អតីត​ពលករត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ

1 នាទី មុន

​ខេត្តកំពង់ស្ពឺ​ ៖ ខេត្តកំពង់ស្ពឺ ដែល​កំពុង​មាន​កំណើន​រោងចក្រ សហគ្រាស​យ៉ាង​គំហុក​នោះ មានឱកាស​ការងារ​ជិត ២​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ…

​ខេត្តកំពង់ស្ពឺ​ ៖ ខេត្តកំពង់ស្ពឺ ដែល​កំពុង​មាន​កំណើន​រោងចក្រ សហគ្រាស​យ៉ាង​គំហុក​នោះ មានឱកាស​ការងារ​ជិត ២​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ ក្រសួង​ការងារ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ខេត្តកំពង់ស្ពឺ មានឱកាស​ការងារ​សរុប​ចំនួន ១៧,៦២១​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ​។ ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យឧស្សាហកម្ម​ ។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាម​រយៈ​ ខិត​បណ្ណ​ការងារ​របស់​ក្រសួង ​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​ ។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រោងចក្រ សហគ្រាស និង​រោងចក្រ​ផ្ទាល់ អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជា​ពិសេស​បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ ស្វែងរក​ការងារ​ជូន​ផង​ដែរ ​។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល ​៕ អត្ថបទសហការ