ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ខ្ទា.តស្រីម្នាក់ជាង១០ម៉ែត្រស្លា.ប់ រីឯបុរសម្នាក់របួ.សធ្ងន់

26 វិនាទី មុន
  • ស្វាយរៀង

ខេ​ត្រ​ស្វាយ​រៀង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​ណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​រីឯ​បុរស់​ម្នាក់​ដែល​ជា​ជន​បង្ក​រង​បួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ​កុម្ភៈ ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ជិត​ក្តោង​ទ្វា​វត្ត​ព្រៃ​ភ្នៀ​ត​ស្ថិត​ក្នុងភូមិ​ព្រៃ​ភ្នៀ​ត​ខាងជើង​ ស្រុក​កំពង់​រោ​ទ៌​។​ បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ភុល…

ខេ​ត្រ​ស្វាយ​រៀង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​ណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​រីឯ​បុរស់​ម្នាក់​ដែល​ជា​ជន​បង្ក​រង​បួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ​កុម្ភៈ ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ជិត​ក្តោង​ទ្វា​វត្ត​ព្រៃ​ភ្នៀ​ត​ស្ថិត​ក្នុងភូមិ​ព្រៃ​ភ្នៀ​ត​ខាងជើង​ ស្រុក​កំពង់​រោ​ទ៌​។​

បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ភុល សា​រៀង អាយុ​២២​ឆ្នាំ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លា​ខ​លេខ​ស្វាយ​រៀង​1w-2203 កំពុង​បើកបរ​លើ​ដងផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក និ​ច បើកបរក្នុង​​ល្បឿន​យ៉ាង​លឿន​ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ទទឹង​ម៉ូតូ​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ​ហោះ​ផ្លោង​ជាង​១០​ម៉ែត្រ​ទៅ​លើ​ចិញ្ចើមថ្នល់​ស្លាប់​ភ្លា​ម​ៗ ។ ចំណែក​ភាគី​ខាងបុរសវិញ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែក​ចិញ្ចើម​ធ្ងន់ធ្ងរ​ស្លប់​ស្តូកស្តឹង​នៅ​ជិត​ម៉ូតូ ចំណែក​ម៉ូតូ​រងការ​ខូចខាត​ធ្ងន់ធ្ងរ ​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋមក​ចោមរោម​មើល​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដើម្បី​សង្គ្រោះ​។

​ចំណែក​សព​ស្ត្រី​រង​គ្រោះ ត្រូវបាន​​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​និង​ធ្វើការ​សាកសួរ​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ធ្វើការ​សន្ន​ដ្ឋា​ន​ថា មូលហេតុ អ្នកបើកបរ​ម៉ូតូ​និ​ច​បើក​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ