ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង​ៗ​ពេញ​មួយ​ឆ្នាំ​! ៧ តិក​និក​មាស​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដើម្បី​ទាក់ទាញ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ

14 ម៉ោង មុន

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បុណ្យចូលឆ្នាំ​ចិន​គឺជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ការ​ចាប់ផ្ដើម​ជីវិត​ថ្មី ប្រកបដោយ​ភាព​រីករាយ និង​វិបុលភាព​។ ដើម្បី​បើកទ្វារ​ទទួល​លាភ​ជ័យ និង​ហៅ​ទ្រព្យសម្បត្តិ​ឱ្យ​ហូរ​ចូល​ឥត​ឈប់​ឈរ​ពេញ​មួយ​ឆ្នាំ លោក​អ្នក​គួរ​ចាប់ផ្ដើម​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​ដោយ​ការ​គោរព​បូជា​ទេវតា និង​បុព្វបុរស ដើម្បី​បង្ហាញ​ការ​ដឹងគុណ និង​បួងសួង​សុំ​សេចក្ដីសុខ​។…

យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បុណ្យចូលឆ្នាំ​ចិន​គឺជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ការ​ចាប់ផ្ដើម​ជីវិត​ថ្មី ប្រកបដោយ​ភាព​រីករាយ និង​វិបុលភាព​។

ដើម្បី​បើកទ្វារ​ទទួល​លាភ​ជ័យ និង​ហៅ​ទ្រព្យសម្បត្តិ​ឱ្យ​ហូរ​ចូល​ឥត​ឈប់​ឈរ​ពេញ​មួយ​ឆ្នាំ លោក​អ្នក​គួរ​ចាប់ផ្ដើម​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​ដោយ​ការ​គោរព​បូជា​ទេវតា និង​បុព្វបុរស ដើម្បី​បង្ហាញ​ការ​ដឹងគុណ និង​បួងសួង​សុំ​សេចក្ដីសុខ​។ ការ​រៀបចំផ្ទះ​សម្បែង​ឱ្យ​ស្អាតបាត​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ក៏​ជា​រឿង​សំខាន់ ដើម្បី​បណ្ដេញ​សំណាងអាក្រក់​ចេញ ប៉ុន្តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ផ្ទាល់ លោក​អ្នក​គួរ​តម​ការ​បោស​ផ្ទះ ឬ​បោះ​សំរាម ព្រោះ​វា​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ការ​បោសសម្អាត​លាភ​សំណាង​ចេញពីផ្ទះ​វិញ​។

ក្រៅពី​ការ​រៀបចំផ្ទះ​សម្បែង ការ​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ​ដែល​មាន​ពណ៌​ឆើតឆាយ​ដូច​ជា ពណ៌​ក្រហម (​តំណាង​ឱ្យ​ភាព​រុងរឿង​) ឬ​ពណ៌​មាស (​តំណាង​ឱ្យ​មាសប្រាក់​) នឹង​ជួយ​បង្កើន​ថាមពល​វិជ្ជមាន​ដល់​ម្ចាស់ខ្លួន​។ ក្នុងថ្ងៃនេះ​ដែរ ម្នាក់​ៗ​គួរ​និយាយ​តែ​ពាក្យពេចន៍​ពិ​រោះ​ៗ និង​ពរ​ជ័យ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក ចៀសវាង​ការ​ឈ្លោះប្រកែក ឬ​ពាក្យ​អសុរោះ​។ ការ​ផ្ដល់ “​អាំង​ប៉ាវ​” ពណ៌​ក្រហម​ដែល​មាន​ក្រដាសប្រាក់​ថ្មី​ៗ មិន​ត្រឹមតែ​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក​ទទួល​ឡើយ ប៉ុន្តែ​ថែម​ទាំង​នាំ​លាភ​សំណាង​ត្រឡប់​មក​កាន់​អ្នក​ឱ្យ​វិញ​ផង​ដែរ​។

ចំពោះ​របប​អាហារ លោក​អ្នក​គួរ​ជ្រើសរើស​មុខម្ហូប​ដែល​មាន​អត្ថន័យ​មង្គល​ដូច​ជា ត្រី (​មាន​សល់​ហូរហៀរ​) ក្រូច (​សំណាងល្អ​) និង​មី (​អាយុ​យឺនយូរ​) ដើម្បី​នាំ​មក​នូវ​ភាព​សម្បូរ​បែប​ក្នុង​គ្រួសារ​។ ជា​ចុង​ក្រោយ ថ្ងៃ​ចូល​ឆ្នាំ​ចិន​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​កំណត់​គោលដៅ​ជីវិត​ថ្មី និង​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ ដែល​វា​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​សុភមង្គល​យ៉ាង​ពេញ​បរិបូរណ៍​ពេញ​មួយ​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ