ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

redBus Cambodia បើក​ដំណើរការ​សេវា​កក់សំបុត្រ​ទូក ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​​, ថ្ងៃ​ទី​ ០៦ ខែមករា ឆ្នាំ​ ២០២៦ ៖ redBus គឺជា​វេទិកា​កក់​សំបុត្រ​ឡានក្រុង​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​កក់​សំបុត្រ​ទូក​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​​, ថ្ងៃ​ទី​ ០៦ ខែមករា ឆ្នាំ​ ២០២៦ ៖ redBus គឺជា​វេទិកា​កក់​សំបុត្រ​ឡានក្រុង​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​កក់​សំបុត្រ​ទូក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ព្រឹត្តិការណ៍​ដែល​គួ​ឱ្យ​កត់សម្គាល់​មួយ​ក្នុង​ការ​ពង្រីក​ក្រុមហ៊ុន​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ច្រើន​របៀប​នៅ​លើ​ផ្ទៃ​ទឹក​របស់​អតិថិជន​។ ការ​ផ្តល់​ជូន​ថ្មី​នេះ​គឺជា​កូនសោ​ដើម្បី​បង្ហាញ​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស និង​ជា​តំណ​ភ្ជាប់​ដ៏​សំខាន់​មួយ​សម្រាប់​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​កោះ ឬ​ស្វែងរក​កា​រត​ភ្ជាប់​ទីក្រុង​តាម​ដង​ទន្លេ​ ។

ជាមួយ​ការ​ដាក់​ឱ្យ​ដំណើរការ​នេះ ឥឡូវនេះ redBus ផ្តល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ដ៏​ងាយស្រួល និង​អាច​ទុកចិត្ត​បាន​ក្នុង​ការ​កក់​សំបុត្រ​ទូក​ឆ្លងកាត់​ផ្លូវ​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​។ ភ្ជាប់​គោលដៅ​ឆ្នេរ​ដ៏​ពេញ​និយម និង​កោះ​តាម​រយៈ​ផ្ទាំង​វេទិកា​ឌី​ជី​ថ​ល​តែ​មួយ​ដែល​ងាយស្រួល​ប្រើ​។ នេះ​រួម​បញ្ចូល​ទាំង​ផ្លូវ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ កោះ​រ៉ុ​ង កោះ​រ៉ុ​ង​សន្លឹម កំពត និង​កោះ​ស្តេច​។ ការ​ដាក់​ឱ្យ​ដំណើរការ​នេះ អ្នកដំណើរ​ក៏​អាច​កក់​សំបុត្រ​ទូក​ឆ្លង​ព្រំដែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ក្រុមហ៊ុន​ទូក​ទេសចរណ៍ Hang Chau ដោយ​ចាប់ផ្តើម​ជាមួយនឹង​ផ្លូវ​ត​ភ្ជាប់​ប្រទេស​កម្ពុជា និង​ទីក្រុង​ចូ​វ​ដុក​ដ៏​អ៊ូអរ​តាម​ដង​ទន្លេមេគង្គ ជាមួយនឹង​ផែនការ​ពង្រីក​ផ្លូវ​ទូក​អន្តរជាតិ​ជា​បន្តបន្ទាប់​។ វា​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កា​រត​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប តាម​រយៈ​បឹង​ទន្លេសាប តាម​រយៈ​ក្រុមហ៊ុន​ទូក Cambodia River Express និង​បាត់ដំបង​ទៅ​កាន់​ខេត្តសៀមរាប ជាមួយនឹង​ក្រុមហ៊ុន Angkor Express Ferry Operators​ ។

ការ​ចាប់ផ្តើម​ដំណើរការ​សេវា​កក់​សំបុត្រ​ទូក​នេះ គឺ​យើង​បាន​សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន​ទូក​ចំនួន ០៨ និង​រំ​ពឺ​ង​ថា​ហ្នឹង​មាន​ដៃគូ​បន្ថែម​ទៀត​ក្នុងឆ្នាំនេះ​។ បច្ចុប្បន្ន ដៃគូរ​ដែល​មាននៅ​លើ​ផ្ទាំង​វេទិកា​នេះ​រួម​មាន Island Speed Ferry Cambodia, G.T.V.C និង Buva Sea ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​ផ្តល់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ជម្រើស​នៃ​សេវាកម្ម​ដែល​អាច​ទុកចិត្ត​បាន​។ តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​ដៃគូ​ក្រុមហ៊ុន​ទូក​ក្នុងស្រុក​ដែល​គួរ​ឱ្យ​ទុកចិត្ត redBus មាន​គោលបំណង​គាំទ្រ​ការ​លក់​សំបុត្រ​អោយ​កាន់តែ​មាន​ភាព​ស្តង់ដារ តម្លៃ​ប្រកបដោយ​តម្លាភាព និង​សេវាកម្ម​ដែល​អាច​ទុកចិត្ត​បាន​។ សេវាកម្ម​ទាំងនេះ​នឹង​ជួយ​ទាំង​អ្នកទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​បរទេស​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ប្រកបដោយ​ភាព​រលូន​។ សេវា​កក់​សំបុត្រ​ទូក​ថ្មី​នេះ ជាមួយ​ហ្នឹង​សេវា​កក់​សំបុត្រ​ឡានក្រុង​ដែល​មាន​ស្រាប់​របស់ redBus អាច​ផ្តល់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​នូវ​ភាព​បត់បែន និង​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ការ​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​របស់​អតិថិជន​ ។

Krishnan Ramaswami, នាយក​ប្រតិបត្តិ​នៃ​អាជីវកម្ម​អន្តរជាតិ​របស់ redBus បាន​និយាយ​ថា “​គោលបំណង​បន្ត​របស់​យើង​គឺ​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​កាន់តែ​ងាយស្រួល និង​កាន់តែ​ទូលំទូលាយ​សម្រាប់​អ្នកដំណើរ ហើយ​យើង​កំពុង​សម្លឹង​មើល​ការ​ធ្វើ​ដំណើរ​ច្រើន​របៀប​ដែល​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​នេះ​។ ការ​ដាក់​ឱ្យ​ដំណើរការ​ការ​កក់​សំបុត្រ​ទូក​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​កាន់តែ​ទូលំទូលាយ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ យោង​តាម​បទ​ពិសោធន៍​របស់ redBus ក្នុង​ដំណើរការ​នៅ​លើ​ទីផ្សារ​ជា​ច្រើន យើង​កំពុង​នាំ​មក​នូវ​ភាព​ងាយស្រួល ភាព​ជឿជាក់ និង​ជម្រើស​ដូច​គ្នា​ដែល​អ្នក​ធ្វើ​ដំណើរ​រំពឹង​ពី​ផ្ទាំង​វេទិកា​របស់​យើង ដើម្បី​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ផង​ដែរ​។​”
ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ 2024 redBus បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​ចំនួន 8 និង​បាន​នាំ​យក​បទ​ពិសោធន៍​យ៉ាង​ស្ទាត់ជំនាញ​ក្នុង​ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ​ច្រើន​បែប​នៅ​ក្នុងស្រុក​។ ចាប់តាំងពី​ការ​បើក​ដំណើរការ redBus Cambodia បាន​សហការ​ជាមួយ​ដៃគូ​រថយន្តក្រុង​ជាង 60 ដែល​ចរាចរណ៍​លើ​ផ្លូវគោក​ជាង 400+ ដោយ​ភ្ជាប់​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​ទូ​ទាំង​ប្រទេស និង​ប្រទេស​ជិតខាង ​។

មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក ប្រៀបធៀប និង​កក់​សំបុត្រ​ទូក​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ redBus ឬ​តាម​រយៈ​គេហទំព័រ www.redbus.com.kh ដែល​ផ្តល់​ឱ្យ​អ្នកដំណើរ​នូវ​បទ​ពិសោធន៍​កក់​សំបុត្រ​ដ៏​ងាយស្រួល​។ ដើម្បី​អបអរ​ការ​សម្ពោធ redBus Cambodia កំពុង​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ដែល​មាន​កំណត់​ជាមួយនឹង​លេខ​កូដ KHFERRY ដោយ​ផ្តល់​ឱ្យ​អតិថិជន​នូវ​ការ​បញ្ចុះតម្លៃ 25% (​រហូត​ដល់ 5 ដុល្លារ​) រួម​ជាមួយនឹង​ទឹកប្រាក់​ត្រឡប់​មក​វិញ 25% (​រហូត​ដល់ 5 ដុល្លារ​) សម្រាប់​ការ​កក់​សំបុត្រ​ទូក​ ៕ អត្ថបទសហការ