រាជធានីភ្នំពេញ៖ ធនាគារ ABA បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលបោះផ្សាយដោយក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) ។ ការវិនិយោគនេះ ជាសក្ខីភាពបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ក្នុងការគាំទ្រវិស័យយុទ្ធសាស្ដ្រសំខាន់ៗ ដែលចាំបាច់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់កម្ពុជា ។

ការវិនិយោគនេះ នឹងផ្តល់ហិរញ្ញប្បទាន ដល់ការពង្រីកផ្ទៃដីដាំដុះ និងហេដ្ឋារចនាសម្ពន្ធកែច្នៃ សម្រាប់ដំណាំហូបផ្លែរួមមាន ផ្លែចេក ម្នាស់ និងស្វាយ ក្នុងខេត្តរតនគីរី ដែលជាតំបន់សក្ដានុពលផ្នែកកសិកម្មដ៏សំខាន់មួយ របស់កម្ពុជានៅភាគឦសាន។ គម្រោងនេះ ត្រូវបានរំពឹងថានឹងពង្រឹងសមត្ថភាពនាំចេញ ពង្រឹងខ្សែសង្វាក់កសិកម្មជាតិ និងបង្កើតឱកាសការងារ ជូនប្រជាសហគមន៍ក្នុងមូលដ្ឋាន ។
តាមរយៈការចូលរួមនេះ ធនាគារ ABA គូសបញ្ជាក់ពីឆន្ទៈមោះមុតរបស់ខ្លួន ដើម្បីក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទាន មានរចនាសម្ពន្ធច្បាស់លាស់ និងដំណោះស្រាយទីផ្សារ មូលធន ដោយផ្តល់មូលនិធិរយៈពេលវែងដល់គម្រោង ដែលបង្កើតផលចំណេញប្រកបដោយចីរភាព ស្របជាមួយនឹងវិស័យអាទិភាព សម្រាប់វឌ្ឍនភាពជាតិ ។
ដូនពេញ អាហ្គ្រីកូ គឺជាបុត្រសម្ពន្ធគ្រប់គ្រងទាំងស្រុង ដោយក្រុមហ៊ុន Truong Hai Agriculture Joint Stock Company (THACO AGRI) ដែលជាក្រុមហ៊ុនកសិកម្មរបស់ Truong Hai Group Corporation (THACO) ជាក្រុមហ៊ុនចម្រុះ ឈានមុខគេមួយនៅក្នុងតំបន់ ។ ការបោះផ្សាយសញ្ញាបណ្ណដោយជោគជ័យ នេះ ឆ្លុះបញ្ចាំងពីដំណើរវឌ្ឍនភាព ជាបន្ដបន្ទាប់នៃវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅកាន់ឧស្សាហកម្ម ដែលមានរចនាសម្ពន្ធច្បាស់លាស់ ទំនើបកម្ម អាចពង្រីកវិសាលភាព និងត្រៀមរួចរាល់សម្រាប់ការវិនិយោគ ដែលអាចទាក់ទាញមូលធន ពីស្ថាប័ននានា ។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ និងជានាយករងប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ «ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយូរអង្វែងរបស់ ធនាគារ ABA ក្នុងការគាំទ្រវិស័យនានាដែលបង្កើតផលចំណេញ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ច។ តាមរយៈការពង្រីកវិសាលភាពចូលទៅក្នុងហិរញ្ញប្បទានគម្រោងមានរចនាសម្ពន្ធច្បាស់លាស់ យើងខ្ញុំ មានគោលបំណង ជំរុញសក្តានុពលនាំចេញរបស់កម្ពុជា ជួយបង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធន» ។
ឈរលើសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ABA នឹងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំជានិច្ច ក្នុងការគាំទ្រដល់គម្រោង បោះផ្សាយសញ្ញាបណ្ណផ្សេងៗទៀត នាពេលខាងមុខ និងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន មានរចនាសម្ពន្ធរាប់លានដុល្លារ ទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ។
ធនាគារ ABA ត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ដៃគូសហការជាមួយអាជីវកម្ម ដែលកំពុងស្វែងរកការពង្រីក ស្ថិរភាព និងវិនិយោគរយៈពេលវែង ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត ដែលគាំទ្រវិស័យសេដ្ឋកិច្ចពិត និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ។
អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្ម ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024 ។ ធនាគារ ABA បច្ចុប្បន្ន មាន 105 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនប្រមាណជា 6 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។
អំពី ដូនពេញ អាហ្គ្រីកូ
ដូនពេញ អាហ្គ្រីកូ គឺជាសមាជិកសំខាន់មួយនៃ THACO AGRI នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នកំពុងដំណើរការគម្រោងកសិកម្មគំរូមួយនៅខេត្តរតនគិរី ដែលមានផ្ទៃដីសរុបចំនួន ៧,៣៧៦ ហិកតា ។ បច្ចុប្បន្ន ដូនពេញ អាហ្គ្រីកូ កំពុងអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមកសិកម្មទំនើបដែលដំណើរសង្វាក់ផលិតកម្ម មានវិសាលធំពេញលេញ និងមានលក្ខណៈវដ្ដសន្ធិ ដោយផ្អែកលើគោលការណ៍កសិកម្មសរីរាង្គ និងមានការអនុវត្តយ៉ាងទូលំទូលាយនៃយន្តកម្ម និងឌីជីថលូបនីយកម្ម ដើម្បីផ្គត់ផ្គង់ផលិតផលផ្លែឈើស្រស់ និងផលិតផលកែច្នៃ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ