មុនពេលចូលដល់ចង្វាក់បេះដូងយើងត្រូវយល់ដឹងថា បេះដូងរបស់មនុស្សមានទម្ងន់ប្រមាណ២៥០-៣៤០ក្រាម វាចែកចេញជាបួនផ្នែក ឬថត គឺថតពីរនៅផ្នែកខាងលើ (atrium) មានថតឆ្វេង និងថតស្តាំ ហើយថតពីរទៀតនៅផ្នែកខាងក្រោម (ventricles) មានថតឆ្វេង និងថតខាងស្តាំដូចគ្នានឹងខាងលើដែរ។ បេះដូងរបស់អ្នកលោតជាប្រក្រតី ដោយថតបេះដូងផ្នែកខាងលើកន្ត្រាក់ និងបន្តដំណើរទៅដល់ថតបេះដូងនៅផ្នែកខាងក្រោមឱ្យកន្ត្រាក់ដូចគ្នា។
រាល់ចង្វាក់បេះដូង គឺផ្នែកខាងស្តាំទទួលចរន្តឈាមដែលគ្មានអុកស៊ីសែន ធ្វើដំណើរតាមរយៈវ៉ែន ហើយបេះដូងផ្នែកខាងស្តាំនេះនឹងបូមឈាមចូលទៅក្នុងសួត បន្ទាប់ពីកាបូនឌីអុកស៊ីត ត្រូវបានបញ្ចេញ និងក្រោយមកបញ្ចូលអុកស៊ី សែនទៅក្នុងឈាមសាជាថ្មី ។ ឈាមដែលលាយជាមួយអុកស៊ីសែននោះ ធ្វើដំណើរចូលទៅក្នុងសួតវិញ តាមរយៈសរសៃឈាមផ្នែកខាងឆ្វេងនៃបេះដូង។ ឈាមដែលលាយជាមួយអុកស៊ីសែននេះ នឹងបន្តចរន្តទៅផ្នែកផ្សេងៗនៃបេះដូងតាមរយៈអាទែ និងសរសៃឈាមផ្សេងៗទៀត។ បន្ទាប់មកឈាមនោះនឹងត្រឡប់ទៅកាន់បេះដូងវិញតាមរយៈវ៉ែន ហើយនឹងបន្តទៅសរីរាង្គផ្សេងៗទៀតរួចបន្តវដ្តចរន្តឈាមពេញសារពាង្គកាយមនុស្ស។
សូមបញ្ជាក់ថា បេះដូងជាសរីរាង្គតូចមួយនៃរាងកាយមនុស្ស វាមានតួនាទីសំខាន់ក្នុងជីវិត ព្រោះថា វាជំរុញចរន្តឈាមឱ្យរត់ពេញរាងកាយដើម្បីចិញ្ចើមកោសិកា និងសរីរាង្គផ្សេងៗទៀត ឱ្យមានភាវនៃជីវិត។ ចង្វាក់បេះដូងលោតជាបន្តបន្ទាប់គិតជាមធ្យមពី៦០ទៅ១០០ដង ក្នុងមួយនាទី ហើយប្រហែលជា១០០.០០០ដងក្នុងមួយថ្ងៃ វាមានតួនាទីបូមឈាមប្រហែល៥លីត្រ ក្នុងមួយនាទីតាមរយៈប្រព័ន្ធអាទែវ៉ែន និងសរសៃឈាមតូចៗដោយមានជំនួយការសំខាន់គឺសួតជាអ្នកបញ្ចូលអុកស៊ីសែនទៅក្នុងឈាម ដើម្បីធានាថា គ្រប់កោសិកាទាំងអស់នៅក្នុងសារពាង្គកាយមនុស្សទទួលបានអុកស៊ីសែនតាមមុខងារនីមួយៗអស់ហើយឬនៅ ៕
ចែករំលែកព័តមាននេះ