ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា លាង ម៉េ​ង ខ្មែរ ប៊ែ​វើ​រី​ជី​ស សង់​អគារសិក្សា​ថ្មី ២​ខ្នង នៅ​តំបន់​ប៉ះពាល់ នៅ​ឧត្តរមានជ័យ

7 ម៉ោង មុន
  • ឧត្តរមានជ័យ

រាជធានីភ្នំពេញ​ ៖ «​ការ​អប់រំ បង្កើត​គ្រឹះ​មួយ​ពិតប្រាកដ​សម្រាប់​ក្មេង​បន្តវេន​ជំនាន់​ក្រោយ​» ជា​ប្រសាសន៍​របស់ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ…

រាជធានីភ្នំពេញ​ ៖ «​ការ​អប់រំ បង្កើត​គ្រឹះ​មួយ​ពិតប្រាកដ​សម្រាប់​ក្មេង​បន្តវេន​ជំនាន់​ក្រោយ​» ជា​ប្រសាសន៍​របស់ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​ផ្តួចផ្តើម​និង​រៀបចំ​គម្រោង​សាងសង់​មុនគេ ផ្តល់​នូវ​អគារសិក្សា​ថ្មី​ចំនួន ២​ខ្នង ស្មើនឹង ១០​បន្ទប់​៖ បឋម​សិក្សា​គោក​ប្រាសាទ ស្ថិត​នៅ​ក្រុង​សំរោង ចំនួន ១​ខ្នង និង​បឋម​សិក្សា​គូរ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ចំនួន ១​ខ្នង ព្រមទាំង​សាងសង់​លេណដ្ឋាន​សុ​វត្តិភាព​ជូន​សិស្សានុសិស្ស​នៅ​ទីតាំង​សាលា​ទាំង​ពីរ ហើយ​ក៏​បាន​ជួសជុល​វត្ត​គិរី​សីមា​តេ​ជោ​អូរ​ទឹក​ចោល នៅ​ក្រុង​សំរោង​ដែរ ​។

ស្រប​តាម​ស្មារតី​ខ្មែរ​រួបរួម​គ្នា ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ចំណែក​ជា​ច​លករ​សំខាន់ ក្នុង​ការ​ដោះស្រាយ​ពី​ក្តី​បារម្ភ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​អប់រំ តាម​រយៈ ការ​ស្តារ​ឡើង​វិញ​នូវ​សាលារៀន ដែល​រង​ការ​ខូចខាត​នៅ​តំបន់​ព្រំដែន ឱ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​បាន ព្រោះ​ការ​អប់​រំជា​ក្តី​សង្ឃឹម​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។

ផ្សារ​ភ្ជាប់​នឹង​ការ​ចុះ​ឧបត្ថម្ភ​ដោយ​ផ្ទាល់ ទាំង​ថវិកា ស្បៀងអាហារ​ភេសជ្ជៈ តង់​ស្នាក់​នៅ សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទៅ​កាន់​វីរ​កងទ័ព​និង​ជនភៀសសឹក សរុប​ជិត ៧ លាន​ដុល្លារ ថែម​ទាំង​ចុះ​មក​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ និង​កាត់សក់​ជូន​ជនភៀសសឹក ជីប ម៉ុង ក៏​បាន​បញ្ជូន​ក្រុមការងារ​ទៅ​ជ្រើសរើស​បុគ្គលិក​ដល់ទី​តាំង​ជំរុំ​ភៀស​សឹក​ផ្ទាល់ សម្ភាសន៍​ភ្លាម​ៗ ផ្តល់​ការងារ​ជូន​ភ្លាម​ៗ ដល់​បងប្អូន​ភៀស​សឹក ​។

ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ក្នុងថ្ងៃនេះ ជា​និមិត្តរូប​នៃ ឯកភាព ភាព​អត់ធ្មត់ និង​ទំនួល​ខុស​ត្រូវ​រួម ដែល​បាន​ពី​ការ​ចូលរួម​របស់​បងប្អូន​ខ្មែរ តាម​រយៈ​ព្រឹត្តិការណ៍ ១ ពាន់​លាន​រៀល ដើម្បី​សប្បុរស​ធ​ម៍ ធ្វើ​ឡើង​ដើម្បី​ចូលរួម​ជួសជុល ឬ​កសាង​សាលារៀន​នៅ​តាម​បន្ទាត់​ព្រំដែន ​។ សកម្មភាព​នេះ កំពុង​បញ្ជាក់​យ៉ាង​ច្បាស់​ថា កុមារ​គ្រប់​រូប គួរតែ​មានឱកាស​ទទួល​បានការ​អប់រំ ដោយ​មិន​គិត​ពី​ស្ថានភាព​ណាមួយ​ឡើង​ ៕ អត្ថបទសហការ

ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស​!