ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីដីទំនេរមកជាប្រភពចំណូល ៖ កសិករនៅក្រុងព្រៃវែងអាចនាំចេញបន្លែទៅទីផ្សារ១០តោនក្នុង​១ថ្ងៃ

47 វិនាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នា​រសៀល​ថ្ងៃ​ទី​២៦ មក​រា លោក​ជំទាវ ជុន បូ​រ៉ា​នី ភរិយា​ឯកឧត្តម សួន សុ​ម៉ា​លី​ន…

ខេត្ត​ព្រៃវែង ៖ នា​រសៀល​ថ្ងៃ​ទី​២៦ មក​រា លោក​ជំទាវ ជុន បូ​រ៉ា​នី ភរិយា​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការ​ដាំ​ដំណាំ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ របស់​ប្រជា​កសិករ នៅ​ភូមិ​ជើង​ទឹក សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង​។

នៅ​ពេល​ចុះ​ពិនិត្យ​នេះ លោក​ជំទាវ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​ប្រភេទ រួម​មាន ដំណាំ​ជីគ្រប់មុខ ដំណាំ​ម្អម និង​ត្រកួន​ទឹក​។ លោក​ជំទាវ​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​កសិករ ដែល​បាន​ចេះ​ច្នៃប្រឌិត​ផ្ទៃដី​ទំនេរ​មក​បង្កើត​ជា​ប្រភព​ចំណូល និង​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​សម្រាប់​គ្រួសារ ក៏​ដូច​ជាទី​ផ្សារ​ក្នុង​មូលដ្ឋាន​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​កសិករ បន្ត​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត ដោយ​ប្រើប្រាស់​បច្ចេកទេស​កសិកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្កើន​ទិន្នផល និង​គុណភាព សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ការ​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​កសិករ​ដាំ​បន្លែ​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ការ​ប្រែប្រួល ការ​កើនឡើង​ថយ​ចុះ បរិមាណ​ប្រមូល​ផល​បាន​ប្រចាំ​ថ្ងៃ បញ្ហា​ប្រឈម ដំណោះស្រាយ ល​ទ្ឋ​ភាព​នាំ​ចូល​ទីផ្សារ ក្នុង​ខេត្ត​នឹង​ក្រៅ​ខេត្ត នេះ​ជា​កាយវិការ​ដ៍​ល្អ​ប្រពៃ​របស់​លោក​ជុំទាវ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ពេញទំហឹង នឹង​សកម្ម ក្នុង​ការ​ជូ​យ​គាំទ្រ​លើកទឹកចិត្ត​ដល់​កសិករ​ជា​អ្នក​ផលិត​ផ្ទាល់​សម្តែង​នូវ​ការ​រីករាយ​នឹង​ផ្តល់​តម្លៃ​ដ៍​ខ្ពង់ខ្ពស់​ដល់​ផលិតកម្ម​ដំណាំ​បន្លែ សម្រាប់​រក្សា​សន្តិសុខ​ស្បៀង នឹង​អាជីវកម្ម​បង្កើត​ចំណូល​ក្រៅ​ប្រ​ព័​ន្ឋ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ ដែល​ដាំ​ដំណាំ​ជីគ្រប់មុខ ដំណាំ​ម្អម និង​ត្រកួន​ទឹក នៅ​ក្នុង​សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង​នេះ នៅ​លើ​ផ្ទៃដី​ប្រមាណ ១០ ហិច​តា ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​នាំ​ចេញ​ដំណាំ​ទាំង​អស់នេះ​ទៅ​ទីផ្សារ​ប្រមាណ ១០ តោន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ