ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់ខ្ពង់រាបត្រជាក់ខ្លាំងដល់ ១៧អង្សាសេ ខណៈអាកាសធាតុទូទាំងប្រទេសបន្តចុះត្រជាក់ និងគ្មានភ្លៀង

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឥទ្ធិពលរបបខ្យល់មូសុងឦសានកំពុងគ្របដណ្តប់លើកម្ពុជា ដែលបណ្តាលឱ្យតំបន់ខ្ពង់រាប…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឥទ្ធិពលរបបខ្យល់មូសុងឦសាន
កំពុងគ្របដណ្តប់លើកម្ពុជា ដែលបណ្តាលឱ្យតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំមានធាតុអាកាសចុះត្រជាក់ខ្លាំងក្នុងកម្រិតសីតុណ្ហភាពអប្បបរមា​ ១៧អង្សាសេ ជាមួយល្បឿនខ្យល់បក់ក្នុងកម្រិតមធ្យម ៣ ម៉ែត្រក្នុងមួយវិនាទី។

ស្ថានភាពនេះនឹងកើតមានជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែកជាដើម។

ដោយឡែកសម្រាប់តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ក៏មានធាតុអាកាសត្រជាក់បន្តិចបន្តួចក្នុងចន្លោះពី ១៩អង្សាសេ ទៅ ២០អង្សាសេ ផងដែរ ហើយស្ថានភាពផ្ទៃមេឃទូទាំងប្រទេសគឺពុំមានភ្លៀងធ្លាក់នោះឡើយ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ