សហរដ្ឋអាម៉េរិក៖ យន្តហោះឯកជនមួយគ្រឿង បានជួបឧបទ្ទវហេតុធ្លាក់ផ្ងារជើង និងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអំឡុងពេលហោះចេញពីព្រលានយន្តហោះអន្តរជាតិបាងហ្គ័រ ក្នុងរដ្ឋមេន បណ្ដាលឱ្យមនុស្ស ៧ នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។ នេះបើយោងតាមសារព័ត៌មាន Xinhua និង BBC ចុះផ្សាយនៅថ្ងៃទី២៦ ខែមករានេះ។
អាជ្ញាធរអាកាសចរណ៍សហព័ន្ធ កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈព្រលានយន្តហោះត្រូវបានប្រកាសបិទរហូតដល់ថ្ងៃពុធ ដើម្បីសម្រួលដល់កិច្ចការងារសង្គ្រោះ និងពិនិត្យទីតាំងកើតហេតុ។
មូលហេតុបឋមត្រូវបានគេសង្ស័យថា កើតឡើងដោយសារកត្តាអាកាសធាតុ ព្រោះហេតុការណ៍នេះបានកើតឡើងចំពេលដែលមានព្យុះទឹកកកបោកបក់ខ្លាំង និងមានចុះអ័ព្ទបិទបាំងភ្នែកអ្នកបើកបរ៕
ចែករំលែកព័តមាននេះ