ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ Emirates លើកកម្ពស់ថ្នាក់ដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម​ជំនាន់​ក្រោយ និងតែងតាំង​អ្នកគ្រប់គ្រង​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២៦ ខែមករា ឆ្នាំ ​២០២៦ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ប្រកាស​ពី​ការ​តែងតាំង​ថ្នាក់ដឹកនាំ​នៅ​តាម​ទីផ្សារ​ពិភពលោក​សំខាន់​ៗ​រួម​ទាំង​នៅ​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២៦ ខែមករា ឆ្នាំ ​២០២៦ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ប្រកាស​ពី​ការ​តែងតាំង​ថ្នាក់ដឹកនាំ​នៅ​តាម​ទីផ្សារ​ពិភពលោក​សំខាន់​ៗ​រួម​ទាំង​នៅ​កម្ពុជា ​ផង​ដែរ ដោយ​ក្នុង​នោះ​លោក Fahad Al Hassawi ត្រូវ​បាន​តែងតាំង​ជា​អ្នកគ្រប់គ្រង​ថ្មី​ប្រចាំ​កម្ពុជា​ ។

ការ​តែងតាំង​នេះ គឺជា​ការ​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​របស់ Emirates ក្នុង​ការ​អភិវឌ្ឍ​អ្នកមាន​ទេព​កោសល្យ​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ជំរុញ​កំណើន​នា​ពេល​អនាគត​ ។

ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម​ខាងក្រោម​នេះ នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី ១ ខែកុម្ភៈ​នេះ​តទៅ ​៖
●​ ​លោក Fahad Al Hassawi បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា ​។
●​ ​លោក Mohammed Alqassim បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ទីក្រុង Jeddah​ ។
ការ​តែងតាំង​មុខ​តំណែង​ផ្សេង​ៗ​ទៀត​រួម​មាន ​៖
●​ ​លោក Majid Al Falasi បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​វៀតណាម នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។
●​ ​លោក Wahid Albalooshi បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ទីក្រុង Jeddah នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​វៀតណាម ​។
●​ ​Sultan Bin Hadda នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ផ្នែក​គាំទ្រ​ពាណិជ្ជកម្ម​ខេត្ត​ភាគ​ខាងកើត​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​។

ការ​ផ្លាស់​ប្តូរ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Outstation Programme របស់​ក្រុមហ៊ុន Emirates ដែល​ជា​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​តួនាទី​ផ្សេង​ៗ​គ្នា ព្រមទាំង​ទទួល​បាន​បទ​ពិសោធន៍​ជាក់ស្តែង​នៅ​តាម​បណ្តាញ​សកល​របស់​ក្រុមហ៊ុន Emirates ​។ កម្មវិធី​នេះ​ផ្តោត​លើ​ការ​អភិវឌ្ឍ​អ្នកដឹកនាំ​សម្រាប់​ពេល​អនាគត​លើ​ផ្នែក​ប្រតិបត្តិការ​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន​ទំនិញ និង​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន តាម​រយៈ​ការ​បណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ ការ​ណែនាំ និង​ការ​ទទួល​បាន​បទ​ពិសោធន៍​ជា​លក្ខណៈ​អន្តរជាតិ ដោយ​ជួយ​អ្នកចូលរួម​អភិវឌ្ឍន៍​ពហុ​ជំនាញ និង​បណ្តាញ​សកល​ដ៏​រឹង​មាំ ​។

ជា​ធាតុ​ផ្សំ​ស្នូល​មួយ​នៃ​យុទ្ធសាស្ត្រ Emiratisation របស់ Emirates Group គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​បណ្តុះបណ្តាល​អ្នកមាន​ទេព​កោសល្យ​ក្នុងស្រុក​សម្រាប់​តួនាទី​ជា​អ្នកដឹកនាំ​សកល​សម្រាប់​ពេល​អនាគត​ ។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ ​និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក ​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​ ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦ ៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សម្បូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ