ខេត្តបន្ទាយមានជ័យ ៖ សន្តិសុខម្នាក់បានលង់ទឹកស្រះបាត់ខ្លួន១យប់១ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្តាហ្គោល ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ សោម ភ័ណ្ឌ ភេទប្រុស អាយុ៥០ឆ្នាំ ជាសន្តិសុខយាមស្តាហ្គោល រស់នៅភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក ឆៃ ដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយមានសន្តិសុខម្នាក់បានមកផ្តូរវេនយាមហើយបាត់ជនរងគ្រោះ មិនឃើញ នឹកស្មានទៅផ្ទះមុន ក៏បានខលទៅគ្រួសារ មិនឃើញ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកពិនិត្យឃើញស្បែកជើងនៅមាត់ស្រះ និងម៉ូតូជាប់សោកន្លែងភ្ញៀវ បានបន្តរកឃើញពូកអណ្តែកទឹក សង្ស័យនាំគ្នាចុះរ៉ាវរកមិនឃើញ។
លោកបានបញ្ជាក់ថា លុះដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្រាប់តែសពជនរងគ្រោះបានអណ្តែតទឹកស្រះ ហើយកម្លាំងជំនាញបានចុះមកស្រង់ឡើងគោកហើយពិនិត្យធ្វើកោសលវិច្ឆ័យនិងសន្និដ្ឋានដំបូងអាចជនរងគ្រោះលង់ទឹកស្លាប់ដោយខ្លួនឯងនៅពេលជិះទូកក្នុងស្រះម្នាក់ឯងអាចវិលមុខរឺខ្យល់គ ទើបធ្លាក់ពីលើទូកចូលទឹកស្រះបាត់១យប់១ថ្ងៃទើបប្រទៈឃើញដោយអណ្តែតទឹកក្រោយពិនិត្យហើយប្រគល់សាកសពជូនសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ៕






ចែករំលែកព័តមាននេះ