ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិ.ច​នាវា​ចម្លង​នៅ​ប្រទេស​ហ្វ៊ីលីពីន​ដែល​ដឹក​មនុ​ស្ស​ជាង​៣០០​នាក់, ស្រង់​បាន​សា.ក​ស.ព​៧នាក់

1 នាទី មុន

ទី​ក្រុង​ម៉ានីឡា៖ មាន​ហេតុ​ការណ៍​លិច​នាវា​ចម្លង (ស្រឡាង​) មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​សរុប​ជាង​៣៥០​នាក់​នៅ​ប្រទេស​ហ្វ៊ីលីពីន​ភាគ​ខាង​ត្បូង​។ ស្លាប់​ប៉ុន្មាន រស់​ប៉ុន្មាន​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​។  ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថ្លែង​ថា​ពួក​គេ​អាច​ជួយ​ស្រង់​យក​អ្នក​ដំណើរ​យ៉ាង​តិច​២១៥​នាក់​ឱ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។ រហូត​មក​ដល់​ពេល​នេះ គេ​ស្រង់​បាន​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​៧​នាក់។…

ទី​ក្រុង​ម៉ានីឡា៖ មាន​ហេតុ​ការណ៍​លិច​នាវា​ចម្លង (ស្រឡាង​) មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​សរុប​ជាង​៣៥០​នាក់​នៅ​ប្រទេស​ហ្វ៊ីលីពីន​ភាគ​ខាង​ត្បូង​។ ស្លាប់​ប៉ុន្មាន រស់​ប៉ុន្មាន​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​។  ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថ្លែង​ថា​ពួក​គេ​អាច​ជួយ​ស្រង់​យក​អ្នក​ដំណើរ​យ៉ាង​តិច​២១៥​នាក់​ឱ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។

រហូត​មក​ដល់​ពេល​នេះ គេ​ស្រង់​បាន​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​៧​នាក់។ ស្រឡាង​ឈ្មោះ​អឹម​វី ទ្រីសា​ ខឺ​ស្ទីន៣ (M/V Trisha Kerstin 3) ជា​ប្រភេទ​នាវា​ចម្លង​សម្រាប់​ដឹក​មនុស្ស​ និង​ទំនិញ។ មុន​ពេល​កើត​ហេតុ​ នាវា​នេះ​បើក​​ចេញ​ពី​ទី​ក្រុង​កំពង់​ផែ​ហ្សាំ​បូអាំង​ហ្កា​ (Zamboanga)​ ឆ្ពោះ​ទៅ​​​កោះ​ចូឡូ​​ (Jolo) នៃ​ខេត្ត​ស៊ូ​លូ (Sulu)។ កំពុង​បើក​សុខ​ៗ​ ស្រឡាង​ក៏​ជួប​នឹង​ហេតុ​ការណ៍​នេះ​តែ​ម្ដង​។

ប្រភព​ខ្លះ​ប្រាប់​ថា​នៅ​លើ​ស្រឡាង​នោះ​មាន​អ្នក​ដំណើរ​៣៣២​នាក់ និង​បុគ្គលិក​បម្រើ​ការ​២៧​នាក់​។ ស្រឡាង​នេះ​ទំនង​ជា​មាន​បញ្ហា​បច្ចេក​ទេស​ ហើយ​ក៏​លិច​​តែ​ម្ដង​។ នេះ​បើ​យោង​តាម​ការ​សន្និ​ដ្ឋាន​របស់​មន្ត្រី​រដ្ឋាភិបាល​ហ្វ៊ីលីពីន​។ ​លោក​មូ​ជីវ ហាតា​ម៉ាន់ (Mujiv Hataman) ជា​អភិ​បាល​នៃ​គណៈ​អភិ​បាល​​ខេត្ត​បាស៊ី​ឡាន (Basilan) ជា​ខេត្ត​ដែល​នៅ​កៀក​នឹង​កន្លែង​លិច​ស្រឡាង​។

លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​អ្នក​ដំណើរ​ដែល​ត្រូវ​គេ​ជួយ​សង្គ្រោះ​​មួយ​ចំនួន​​ រួម​ទាំង​​សាក​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​ត្រូវ​គេ​ដឹក​ទៅ​កាន់​ទី​ក្រុង​អ៊ី​សា​បេឡា (Isabela)​ នៃ​ខេត្ត​បាស៊ី​ឡាន​។លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​ទទួល​បាន​អ្នក​ដែល​គេ​ជួយ​សង្គ្រោះ​​​៣៧​នាក់​នៅ​កំពង់​ផែ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ២​នាក់​បាន​ស្លាប់​ហើយ​៕ ប្រភព​៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ