ខេត្តកំពង់ចាម ៖ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាល ជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយ ០៣ករណី ។
ជាក់ស្តែងបើយោងតាមផេក រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ថា ៖ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាល ជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយ ០៣ករណី ។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការគ្នា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង ។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ ។
តាមការអះអាង ខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹងព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ ៕


ចែករំលែកព័តមាននេះ