ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភ្លេចដកសោ ត្រូវមិត្តរួមការងារលួចម៉ូតូជិះគេចខ្លួន តែអស់លក្ខណ៍ត្រឹមប្រព័ន្ធ GPS

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តាម​(GPS) ខណៈ​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា ហើយ​ម្ចាស់​ម៉ូតូឌុប​ជនសង្ស័យ​ទៅ​ទិញ​ទុយោ ពេល​ជន​រង​គ្រោះ​ចុះ​ទៅ​ទិញ​មិន​បាន​ដក​សោរ​ម៉ូតូ ជនសង្ស័យ​បែកគំនិត​និង​ឃើញ​ឱកាសល្អ​ជិះ​ព្យាយាម​គេចខ្លួន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត ក៏​ឃាត់ខ្លួន​បាន​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តាម​(GPS) ខណៈ​ដែល​ធ្វើការ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា ហើយ​ម្ចាស់​ម៉ូតូឌុប​ជនសង្ស័យ​ទៅ​ទិញ​ទុយោ ពេល​ជន​រង​គ្រោះ​ចុះ​ទៅ​ទិញ​មិន​បាន​ដក​សោរ​ម៉ូតូ ជនសង្ស័យ​បែកគំនិត​និង​ឃើញ​ឱកាសល្អ​ជិះ​ព្យាយាម​គេចខ្លួន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត ក៏​ឃាត់ខ្លួន​បាន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​អ្នកធ្វើការ​ជាមួយ​គ្នា​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ហើយ​នគរបាល​ឃាត់ខ្លួន​បាន​មានឈ្មោះ កូយ យ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ចា​រ្យ​ថ្មី ឃុំ​កន្ទួត ស្រុក​ជា​ក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្ន​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុងភូមិ​ព្រៃ​ស្ដេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២៥ គ្មាន​ផ្លា​ក​លេខ​នោះ​ទេ ដែល​មាន​លេខ​តួ​-​លេខ​ម៉ា​ស៊ី​ND125NE0343241​ដែល​ជា កម្មសិទ្ធិ​របស់​ឈ្មោះ សេង ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​រំចេក ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​មាន​ករណី​ចោរកម្ម ( លួច​ម៉ូតូ​កើតឡើង​) នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ ដោយ​ជនសង្ស័យ ឈ្មោះ កូយ យ៉ា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ចា​រ្យ​ថ្មី ឃុំ​កន្ទួត ស្រុក​ជា​ក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្ន​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ​ព្រៃ​ស្ដេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២៥ គ្មាន​ស្លាក​លេខ ដែល​មាន​លេខ​តួ​-​លេខ​ម៉ា​ស៊ី​ND125NE0343241 របស់​ម្ចាស់​ឈ្មោះ សេង ពិសី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​រំចេក ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ សេង ពិសី បាន​ឌុ​ប​ជនសង្ស័យ​ឈ្មោះ កូយ យ៉ា ចេញពី​ការដ្ឋាន​សំណង់ ឆ្ពោះទៅ​កន្លែង​លក់​គ្រឿងសំណង់​នៅ​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដើម្បី​ទិញ​ទុយោ នៅ​ពេល​ជន​រង​គ្រោះ​(​ម្ចាស់​ម៉ូតូ​)​ឌុ​ប​ទៅ​ដល់ ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​រួច​ចូល​ទៅ​ទិញ​ទុយោ​តែ​ម្នាក់ឯង មិន​បាន​ដក​សោរ​ចេញពី​ម៉ូតូ​នោះ​ទេ ចំណែក​ជនសង្ស័យ​នៅ​អង្គុយ​លើ​ម៉ូតូ ឃើញ​ឱកាសល្អ​ក៏​បាន​កាច់​សោរ​បញ្ឆេះ​ម៉ូតូ ជិះ​តាម​ផ្លូវជាតិ​លេខ​៣​ទៅ​ទិស​ខាងជើង​បាត់ ។ ក្រោយមក​ម្ចាស់​ម៉ូតូ​បាន​ទូរស័ព្ទ រាយការណ៍​មក​សមត្ថកិច្ច​នគរបាល នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ជំនាញ​បាន សហការ​ស្រាវជ្រាវ​តាម​ជី​ភី​អេស​(GPS) ឃើញ​ម៉ូតូ​នៅ​ចំណុច​កន្លែង​ជាង​ជូ​ស​ជុល​ម៉ូតូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កំពុង​ជួសជុល​ម៉ូតូ​(​ពេល​ឃើញ​សមត្ថកិច្ច​ទៅ​ដល់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ជ្រុល​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​) ពេល​នោះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​សួរនាំ និង​បាន​កសាង​សុំ​ណុំ​រឿង​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។ ចំណែក​វត្ថុ​តាង​ម៉ូតូ​នគរបាល​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ