តំបន់ខ្ពង់រាប អាចចុះត្រជាក់ដល់ ១៧អង្សាសេ និងមានខ្យល់បក់ខ្លាំង
រាជធានីភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្រាប់តំបន់ខ្ពង់រាប និង ជួរភ្នំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្រាប់តំបន់ខ្ពង់រាប និង ជួរភ្នំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦…
រាជធានីភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្រាប់តំបន់ខ្ពង់រាប និង ជួរភ្នំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងដោយសីតុណ្ហភាពអប្បបរមាធ្លាក់ចុះមកត្រឹម ១៧អង្សាសេ និងអតិបរមា ២៩អង្សាសេ។
ជាមួយគ្នានេះដែរ ក៏មានខ្យល់បក់មកពីទិសឧត្តរ និងឦសានក្នុងល្បឿនមធ្យម ៤ ម៉ែត្រក្នុងមួយវិនាទី ប៉ុន្តែមិនមានភ្លៀងធ្លាក់ឡើយ។
ស្ថានភាពនេះនឹងជះឥទ្ធិពលលើបណ្តាខេត្តដូចជា ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកផងដែរ៕

ចែករំលែកព័តមាននេះ