ការនាំចេញអង្ករ មានកំណើនសរុបចំនួន៤៥,៥៩% នៅឆ្នាំ២០២៥ ហើយនៅក្នុងឆ្នាំ២០២៦នេះ កម្ពុជារំពឹងថា នឹងអាចនាំចេញបានលើសពី១លានតោន ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា នៅរង្វង់ចុងខែមករា នៃឆ្នាំ២០២៦នេះ តម្លៃអង្ករកម្ពុជាថោកជាងគេ លក់ចេញបាន៤៧០ ដុល្លារនៅក្នុងមួយតោន ហើយថ្លៃជាងគេ គឺ១.៤០០ ដុល្លារ ។
អ្នករកស៊ីស្រូវអង្ករកម្ពុជា មួយរូបបានអះអាងថា តម្លៃអង្ករកម្ពុជានៅរឹងប៉ឹងល្អ ខណៈដែលតម្លៃក៏ថ្លៃហើយការនាំចេញក៏នៅតែកើន ស្របពេលដែលអង្ករថៃ និងវៀតណាម គឺសុទ្ធតែធ្លាក់ចុះ ។
លោកបានបង្ហើបថា ជាទូទៅអង្ករកម្ពុជា ជាអង្ករដែលមានគុណភាព ហើយប្រភេទអង្ករថោកជាងគេនេះ គឺជាប្រភេទអង្ករស ខណៈដែលអង្ករថ្លៃជាងគេ គឺជាអង្ករម្លិះសរីរាង្គ ។
កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៩៤ម៉ឺន តោន មានតម្លៃ៦០២,៤១លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ។
ចែករំលែកព័តមាននេះ