ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចេញមុខតវ៉ាដាច់អហង្ការ ៖ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃនៅប្រាសាទតាក្របី

54 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​បាន​ចេញ​ថ្លែងការណ៍​ដោយ​ប្រឆាំង​ជំទាស់​ចំពោះ​គ្រប់​សកម្មភាព​របស់​ប្រទេស​ថៃ​នៅ​ប្រាសាទ​តា​ក្របី ។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​បាន​ចេញ​ថ្លែងការណ៍​ដោយ​ប្រឆាំង​ជំទាស់​ចំពោះ​គ្រប់​សកម្មភាព​របស់​ប្រទេស​ថៃ​នៅ​ប្រាសាទ​តា​ក្របី ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ៖ ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​ត្តិ្ក​ការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦ ស្តី​ពី​ការ​តវ៉ា​ចំពោះ​ការ​រំ​លោ​.​ភ​បំពាន​របស់​ថៃ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បន្ត​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​នានា​របស់​ថៃ នៅ​ប្រាសាទ​តា​ក្របី ទាំង​សកម្មភាព​ផ្ទាល់​មក​លើ​ប្រាង្គ​ប្រាសាទ និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជិត​ប្រាសាទ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បញ្ជាក់​ជា​ថ្មី​ថា ប្រាសាទ​តា​ក្របី​ដែល​ថ្មី​ៗ​នេះ ទទួល​រង​ការ​បាញ់​បំផ្លាញ​ពី​យោធា​ថៃ ស្ទើរតែ​ខ្ទេច​រូបរាង​ទាំងស្រុង គឺជា​ទីតាំង​បុរាណ​ស្ថាន​អភិរក្ស​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្ថាប័ន​វប្បធម៌​កម្ពុជា ជាទី​តាំង​គោរព​សក្ការៈ​ទៅ​តាម​ជំនឿ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាជន​កម្ពុជា​តាំងពី​ដើម​រៀង​មក ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​ប្រឆាំង​ជា​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​របស់​យោធា​ថៃ ក្នុង​ការ​ឈ្លានពាន​កាន់កាប់​ប្រាសាទ​តា​ក្របី និង​គម្រោង​នានា​ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ស្ថានភាព​តំបន់​នោះ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់​ទុក​ថា សកម្មភាព​ឈ្លានពាន​នេះ គឺជា​ការ​រំ​លោ​.​ភ​បំពាន​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន និង​មិន​អាច​បដិសេធ​បាន​ច្បាប់​អន្តរជាតិ ដែល​ហាមឃាត់​ការ​កាន់កាប់​ទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្នើ​ភាគី​ថៃ​បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ ក៏​ដូច​ជា​គម្រោង​នានា​នៅ​ជុំវិញ ប្រាសាទ​តា​ក្របី ដែល​ជា​កម្មសិទ្ធិ​ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យភាព​កម្ពុជា និង​ងាក​មក​រក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី និង​គោរព​ទៅ​តាម​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​១៩០៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ