ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ជ្រូក និង​សាច់​មាន់​បង្កក​ចំនួន​១១.៥​តោន​គ្មាន​គុណភាព ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួង​ពាណិជ្ជក​ម្រា​ជ​ធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​សាច់​ជ្រូក និង​សាច់​មាន់​បង្កក​ចំនួន​១១.៥​តោន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួង​ពាណិជ្ជក​ម្រា​ជ​ធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​សាច់​ជ្រូក និង​សាច់​មាន់​បង្កក​ចំនួន​១១.៥​តោន ដែល​គ្មាន​គុណភាព និង​សុវត្ថិភាព​យក​ទៅ​ដុត​បំផ្លាញ​ចោល ។

យោង​តាម​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ មក​រា កម្លាំង​ការិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​បង្ក្រាប​ដោយ លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​ឧត្តម​សេនីយ៍ទោ ម៉ៅ រង្សី ស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើការ​ឃាត់​ពិនិត្យ​រថយន្ត​មួយ​គ្រឿង ដែល​ដឹក​សាច់​ជ្រូក និង​សាច់​មាន់​បង្កក​នៅ​ចំណុច​វិ​ថី​ឈ្នះ ឈ្នះ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

លោក​វរសេនីយ៍ទោ ម៉ៅ សុទ្ធា​គុណ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​ការ​នាំ​ចូល​សាច់​ជ្រូក និង​សាច់​មាន់​បង្កក​ចំនួន​១១.៥​តោន គ្មាន​លិខិត​ស្នាម និង​ខូចគុណភាព មក​ពី​ខេត្តស្វាយរៀង មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ។

ដោយឡែក កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​រាល់​នាំ​ចូល​ផលិតផល​គ្មាន​គុណភាព គ្មាន​សុវត្ថិភាព ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ