ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​នឹង​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A ប្រឡង​សញ្ញាបត្រ​ម​បាក់ឌុ​ប​ឆ្នាំ​២០២៥​ថ្ងៃ​ទី​១០ ខែកុម្ភៈ ខាង​មុខ​នេះ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A​នៃ​ការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​(​បាក់​ឌុ​ប​)​ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ឆ្នាំ​២០២៦​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A​នៃ​ការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​(​បាក់​ឌុ​ប​)​ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ឆ្នាំ​២០២៦​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត​៣​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ក្រសួង​អប់រំ​លើក​ឡើង នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៃ​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ សម័យ​ប្រឡង​៖ ២៨ កក្កដា ២០២៥ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​៧:០០​នាទី​ព្រឹក នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វារ ។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ១២២,៤៧៣​នាក់ ត្រូវជា​៨៤.៥៦​ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង ។
បន្ថែម​ពី​នោះ​ទៀត ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២៥​នេះ មាន​ជាប់​និទ្ទេស A ចំនួន​៣,០០៣​នាក់​, ជាប់​និទ្ទេស B ចំនួន​៩,៩០១​នាក់​, ជាប់​និទ្ទេស C ចំនួន​២៨,៨០១​នាក់​, ជាប់​និទ្ទេស D ចំនួន​៤៥,៨៥៩​នាក់ និង​ជាប់​និទ្ទេស E ចំនួន ៣៤,៩០៩​នាក់ ។


សូម​ជម្រាប​ថា បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២៥​នេះ មាន​សរុប ១៤៦,៧២០​នាក់ ស្រី ៨១,៤៤២​នាក់ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ៤០,៦៧៨​នាក់ (​ស្រី ២៤,៥១៩​នាក់​) បេក្ខជន​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម ១០៦,០៤២​នាក់ (​ស្រី ៥៦,៩២៣​នាក់​)​។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២៥​មកនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន និង​ស្រប​តាម​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ