ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា កាលពីឆ្នាំ២០២៥កន្លងទៅ ចិនបានបង្កើនគម្រោងវិនិយោគដែលមានតម្លៃដល់ទៅជាង៥,៤ពាន់លានដុល្លារ ពោលគឺស្មើនឹង៥៤,២៥ភាគរយនៃគម្រោងវិនិយោគសរុប ។
ស្ថិតិនេះ ត្រូវបានបង្ហាញនៅពេលដែលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។
លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទាក់ទាញគម្រោងវិនិយោគសរុប៦៣០គម្រោង នៅក្នុងនោះគម្រោងវិនិយោគដោយវិនិយោគទុនចិន គឺមាន៤៤៣គម្រោង ។
លោក ជា វុទ្ធី បានឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ វិនិយោគគិនចិនបានមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយកំពុងតែរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
កម្ពុជា។
ដោយឡែក លោក លាំង សុងស៊ូ បានឲ្យដឹងថា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។
ចែករំលែកព័តមាននេះ