រាជធានីភ្នំពេញ ៖ ប៉ូលីសក្លែងក្លាយអស់ល័ក្ខណ៍មួយក្រុម ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការងខណ្ឌពោធិ៍សែន ជ័យត្រូវសមត្ថកិច្ចក្របួចបាន៤នាក់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិសែនជ័យបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល ។ លុះជិះមកដល់ចំណុចកើតហេតុ ក៏ឃើញមានក្រុមប៉ូលីសក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន០៤នាក់ ជិះម៉ូតូ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី ។
ពេលនោះគាត់បានប្រាប់ទៅកាន់ក្រុមប៉ូលីសក្លែងក្លាយទាំងនោះថាគាត់ គឺជាអធិការងខណ្ឌពោធិសែនជ័យ តែពួកគេមិនជឿព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមប៉ូលីសក្លែងក្លាយទាំងនោះ យកទៅចាត់ការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ។
បន្ទាប់ពីឃាត់ខ្លួនក្រុមប៉ូលីសក្លែងក្លាយទាំង៤នាក់ហើយ ព័ត៌មានក៏បានផ្សព្វផ្សាយស្រាប់តែមានប្អូនប្រុសម្នាក់ ដែលធ្លាប់ជាជនរងគ្រោះត្រូវបានក្រុមប៉ូលីសក្លែងក្លាយនេះ បន្លំធ្វើស៊ីលុយអស់ជាង៣៥០ដុល្លារកាលពីកន្លងមក ក៏បានធ្វើដំណើរមកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងបន្ថែម ។
លទ្ធផលចុងក្រោយ ក្រុមប៉ូលីសក្លាយដែលមានពាក់កាត ព្រហ្មទ័ណ្ឌ [ CID ] ឬ គេហៅថាកូនខ្លា ឬប៉ូលីសជ័រខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និងបំពេញសុំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕









ចែករំលែកព័តមាននេះ