ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកុំប្រហែសរឿងជំងឺគ្រុនឈាម ! វៀតណាមកំពុងចេញការព្រមាន​

1 ម៉ោង មុន

នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​គ្រុនឈាម អ្នក​ពាក់ព័ន្ធ​នឹង​សាធារណជន​នៅ​កម្ពុជា ក៏​មិន​គួរ​ធ្វេស ប្រហែស​ដែរ​នឹង​ជំងឺ​បង្ក​ឡើង​ដោយ​មូស​ប្រភេទ​នេះ ។ អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា គ្រុនឈាម​ជា​ជំងឺ​អាច​ព្យាបាល​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​វា​នៅ​តែ​ជា​ជំងឺ​គ្រោះថ្នាក់ ដែល​អាច​ឆ​.​ក់​យក​ជីវិត​មនុស្ស​បាន…

នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​គ្រុនឈាម អ្នក​ពាក់ព័ន្ធ​នឹង​សាធារណជន​នៅ​កម្ពុជា ក៏​មិន​គួរ​ធ្វេស ប្រហែស​ដែរ​នឹង​ជំងឺ​បង្ក​ឡើង​ដោយ​មូស​ប្រភេទ​នេះ ។

អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា គ្រុនឈាម​ជា​ជំងឺ​អាច​ព្យាបាល​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​វា​នៅ​តែ​ជា​ជំងឺ​គ្រោះថ្នាក់ ដែល​អាច​ឆ​.​ក់​យក​ជីវិត​មនុស្ស​បាន ជា​ពិសេស​គឺ​កុមារ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺគ្រុនឈាម ឥឡូវ​កំពុង​តែ​បង្ហាញ​ពី​និន្នាការ​ស្មុគស្មាញ ។ ដូច្នេះ​ហើយ​ក្រសួងសុខាភិបាល​ប្រទេស​នេះ បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ និង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ផែនការ​បង្ការ និង​គ្រប់គ្រង​ឲ្យ​បាន​ឆាប់រហ័ស ។

លោក ឃ្វៀន ជុង ខាវ ( Nguyen Trọng Khoa) អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សេវា​វេជ្ជសាស្ត្រ​នៃ​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​រៀបចំ​វិធានការ​បង្ការ​ជំងឺគ្រុនឈាម​សម្រាប់​ឆ្នាំ​២០២៦ ជា​មុន ។

កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ​វៀតណាម បាន​កត់ត្រា​ករណី​ជំងឺគ្រុនឈាម​ជា​១៨​ម៉ឺន​នាក់ ហើយ​ករណី​ស្លា​.​ប់​មាន​៣៦ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ