ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ទន្សោង​មួយ​ហ្វូង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ

12 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុម​អភិរក្ស​បាន​ប្រទះ​ឃើញ​ទន្សោង​មួយ​ហ្វូង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ។ យោង​តាម​ប្រភព​វី​ដេ​អូ​របស់​ក្រុមការងារ​អភិរក្ស គេ​បានឃើញ​សត្វ​ទន្សោង​មួយ​ហ្វូង​ប្រហែល​១០​ក្បាល មាន​តូច មាន​ធំ រត់​ឆ្លងកាត់​ផ្លូវ…

ខេត្តព្រះវិហារ ៖ ក្រុម​អភិរក្ស​បាន​ប្រទះ​ឃើញ​ទន្សោង​មួយ​ហ្វូង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហារ ។

យោង​តាម​ប្រភព​វី​ដេ​អូ​របស់​ក្រុមការងារ​អភិរក្ស គេ​បានឃើញ​សត្វ​ទន្សោង​មួយ​ហ្វូង​ប្រហែល​១០​ក្បាល មាន​តូច មាន​ធំ រត់​ឆ្លងកាត់​ផ្លូវ នៅ​ពេល​ដែល​ក្រុមការងារ​អភិរក្ស​ជិះ​ម៉ូតូ​ល្បាត នៅ​ចំណុច​ខាងលើ​។

យោង​តាម​លោក Ben Davis ដែល​ទទួល​បាន​សិទ្ធ​គ្រប់គ្រង​អភិរក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក កន្លង​មក​សត្វ​ទន្សោង​នៅ​ភូមិសាស្ត្រ​នេះ​មាន​ចន្លោះ​ពី​៧០-១០០​ក្បាល កំពុង​តែ​ត្រូវ​បាន​អភិរក្ស​។

សត្វ​ទន្សោង​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (Critically Endangered) យោង​តាម សៀវភៅបញ្ជី​ក្រហម IUCN ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​សត្វ​ទន្សោង​ច្រើន​ជាងគេ​ក្នុង​ចន្លោះ​ពី​១៥០០-៤០០០​ក្បាល​។

សូម​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ទន្សោង​ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់​យើង​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ