ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងបុរីថ្មីមួយត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

18 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរបាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML…

ខេត្តកណ្ដាល ៖ ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរបាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់ ។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី ៨ របស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក ។

បើទោះបីជាស្ថានភាពទីផ្សារបុរីនៅរាជធានីភ្នំពេញមិនសូវអំណោយផលលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនអឹមអិល មង្គល រៀលធី ឯ.ក បានសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារនៅតំបន់ខាងលើ បន្ទាប់ពីសិក្សាពីទីផ្សារ និងលក្ខខណ្ឌក៏ដូចជាភាពអំណោយផលនៃសក្តានុពលតំបន់ ។ គម្រោងបុរីនេះ នឹងបើកលក់ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ តទៅ ។

គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ការអភិវឌ្ឍន៍គម្រោងបុរីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

ទីតាំងគម្រោង ៖ https://maps.app.goo.gl/dKEYtnXxVnSx71247?g_st=ipc

ដោយផ្តោតទៅលើតម្រូវការរបស់អតិថិជន គម្រោងបុរីបានសាងសង់ជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យពីរប្រភេទគឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa) ។ លក្ខណៈពិសេសគឺ ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ម៉ូដផ្ទះថ្មីសន្លាងប្រចាំឆ្នាំ ២០២៦ ផ្សាភ្ជាប់ការរស់នៅទៅនឹងធម្មជាតិដែលមិនអាចខ្វះបាន និងផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មីកាន់តែអស្ចារ្យជាងមុន ។ គម្រោង អឹមអិល គ្លូរី ជ្រៃធំ មានអាជ្ញាប័ណ្ណសាងសង់ដែលធានាជូននូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ សួនរុក្ខជាតិបៃតងស្រស់បំព្រង កន្លែងក្មេងលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេបាសាក់ និងក្លឹបហាត់ប្រាណ ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ភាពសុខដុមរមនា និងស្របទៅតាមបរិបទនៃការរស់នៅបែបសហសម័យ ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក / ML Mongkul Realty Co., Ltd. ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ ២០១៨ ។

អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា ៖

–  Website៖ http://MLmongkulRealty.com

–  Facebook៖ https://www.facebook.com/mlmongkulrealty

–  Telegram៖ https://t.me/mlmongkulrealty

–  TikTok៖ https://www.tiktok.com/@ml_mongkul_realty

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍គម្រោងបុរី ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃសមរម្យ និងមានគុណភាពរឹងមាំគង់វង្សយូរអង្វែងជូនដល់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍន៍លំនៅឋានរបស់រាជរដ្ឋាភិបាល ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតលើផ្លូវ ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន ៨ ដូចជា ៖

១. គម្រោង អឹមអិល វិមាន មង្គល ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍ ។

២. គម្រោង ដឹ អឹមអិល ផាក ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍ ។

៣. គម្រោង ដឹ អឹមអិល វីឡា ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម ។

៤. គម្រោង អឹមអិល ធារ៉ា ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍ ។

៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិចអិលវីឡា អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម ។

៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍ ។

៧. គម្រោង អឹមអិល ស៊ីននឺរី ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិចអិលវីឡា អិចអិលវីឡា ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍ ។

៨. គម្រោង អឹមអិល គ្លូរី ជ្រៃធំ ដែលស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា និងអឹមវីឡា ៕ អត្ថបទសហការ