ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការងារ ៖ ការ​ទាមទារ​ប្តូរ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ជា​ថវិកាមិន​ត្រឹមត្រូវ​តាម​ច្បាប់

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែមករា…

រាជធានីភ្នំពេញ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែមករា ឆ្នាំ ​២០២៦ នេះបានឱ្យ​ដឹង​ថា​ ការ​ទាមទារ​ប្តូរ​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ជា​ថវិកា មិន​មាន​ចែង​ក្នុង​ច្បាប់​នោះ​ឡើយ​ ។

លោក​ ស៊ុន មេ​សា ​៖ “​យោង​តាម​កថាខណ្ឌ​ទី ​៣ មាត្រា ​១៦៧ នៃ​ច្បាប់​ស្តី​ពី​ការងារ «​អនុសញ្ញា​រួម​ណា​ដែល​មាន​គ្រោង​ឱ្យប្រាក់​បំណាច់​ដើម្បី​ទូទាត់​សម្រាប់​ជួស​ការ​ឈប់​សម្រាក​ព្រមទាំង​ការ​ព្រមព្រៀង​ស្តី​ពី​ការ​បោះបង់ ឬ​មិន​ព្រម​ប្រើ​សិទ្ធិ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ត្រូវ​ទុកជា​មោឃ​ហើយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​» មាន​ន័យ​ថា ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​មាន​ប្រាក់​ឈ្នួល​មិន​អាច​ទូទាត់​ជា​ប្រាក់​បាន​ទេ​” ​។

លោក​បន្ថែម​ថា ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ចំនួន​ ១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​គឺជា​ពេលវេលា​មួយ​ដែល​តម្រូវ​ឱ្យ​កម្មករនិយោជិត​ធ្វើការ​ឈប់​សម្រាក​ដើម្បី​ថែទាំ​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត គឺ​មិន​អាច​ទាមទារ​ឱ្យ​មានការ​ទូទាត់​ជា​ប្រាក់​នៅ​ពេល​ដែល​កម្មករនិយោជិត​កំពុងធ្វើការ​នៅ​ក្នុង​សហគ្រាស ក្រុមហ៊ុន រោងចក្រ បាន​ទេ តែ​អាច​ទូទាត់​ជា​ប្រាក់​បាន​នៅ​ពេល​រំលាយ​កិច្ចសន្យាការងារ (​បញ្ឈប់​ពី​ការងារ​)​ ។ ការ​បញ្ជាក់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ​ញូ ថា​ហ្គេ​ត​ដែល​មាន​ទីតាំង​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ចង់​ប្តូរ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ជា​ថវិកា ​៕ អត្ថបទសហការ