ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ និង​មេ​ដឹក​នាំ​កូឡុំប៊ី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​ឡើង​វិញ​

1 ថ្ងៃ មុន

ទី​ក្រុង​បូហ្គោតា៖ ​កាល​ពី​យប់​មិញ លោក​ដូណាល់​ត្រាំ និង​ប្រធានា​ធិបតី​កូឡុំប៊ី លោក​ហ្គូស្តាវ៉ូ ប៉េ​ត្រូ (Gustavo Petro) បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។ ការ​សន្ទនា​គ្នា​​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​តាន​តឹង​នឹង​គ្នា​ក្រោយ​​ពេល​យោធា​អាមេរិក​​វាយ​ប្រហារ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា…

ទី​ក្រុង​បូហ្គោតា៖ ​កាល​ពី​យប់​មិញ លោក​ដូណាល់​ត្រាំ និង​ប្រធានា​ធិបតី​កូឡុំប៊ី លោក​ហ្គូស្តាវ៉ូ ប៉េ​ត្រូ (Gustavo Petro) បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។ ការ​សន្ទនា​គ្នា​​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​តាន​តឹង​នឹង​គ្នា​ក្រោយ​​ពេល​យោធា​អាមេរិក​​វាយ​ប្រហារ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា និង​ផ្ដួល​រំលំ​លោក​ម៉ាឌូរ៉ូ​ពី​អំណាច​​។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន អ្នក​សារ​ព័ត៌​មាន​សួរ​លោក​ត្រាំ​ថា​តើ​លោក​មាន​ផែន​ការ​វាយ​ប្រហារ​ប្រទេស​កូឡុំ​ប៊ី​ទៀត ​ឬ​យ៉ាង​ណា​ លោក​ត្រាំ​ឆ្លើយ​តប​ថា​លោក​អាច​នឹង​ធ្វើ​រឿង​នេះ​។​

​ក្រោយ​ការ​សន្ទនា​គ្នា​នោះ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​មាន​មហា​កិត្តិ​យស​ណាស់​ដែល​​បាន​សន្ទនា​គ្នា​ជា​មួយ​ប្រធានា​ធិបតី​កូឡុំ​ប៊ី លោក​ហ្គូស្តាវ៉ូ ប៉េត្រូ ដែល​បាន​ពន្យល់​អំពី​ស្ថាន​ការណ៍​គ្រឿង​ញៀន​ និង​ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ និង​លោក​ប៉េត្រូ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក​​​កោត​សរ​សើរ​ចំពោះ​ការ​ហៅ​ទូរ​ស័ព្ទ​ និង​ការ​ប្រើ​ប្រាស់​ភាសា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​។​ លោក​សង្ឃឹម​ថា​នឹង​ជួប​គ្នា​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោក​ត្រាំ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ក្រុម​ការ​ងារ​កំពុង​រៀប​ចំ​គម្រោង​ជួប​គ្នា​រវាង​លោ​ក​ និង​លោក​ប៉េ​ត្រូវ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ការ​ជួប​គ្នា​អាច​នឹង​កើត​ឡើង​នៅ​ពេល​ណា​ទេ​។ នៅ​រដ្ឋ​ធានី​បូហ្គោ​តា​ លោក​ប៉េត្រូ​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ថា​លោក​ និង​លោក​ត្រាំ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​លើក​នេះ​​ជា​ករណី​ដំបូង​បំផុត​ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច​ជា​ប្រធានា​ធិបតី​។ លោក​ប៉េ​ត្រូ​បញ្ជាក់​ថា​រូប​លោក​ជា​អ្នក​បោះ​ដៃ​ទៅ​រក​លោក​ត្រាំ​មុន​ដើម្បី​ចាប់​ផ្ដើម​សន្ទនា​គ្នា​។​​​​

ប្រភព​ពី​ខុទ្ទ​កាល័យ​របស់​លោក​ប៉េ​ត្រូ​ប្រាប់​ថា​ការ​សន្ទនា​គ្នា​នោះ​ធ្វើ​ឡើង​ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​​បង​ដូច​ប្អូន និង​ប្រកប​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ទំនាក់​ទំនង​រវាង​លោក​ទាំង​២​​​មិន​សូវ​ល្អ​នឹង​គ្នា​ទេ​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី២​។ លោក​ត្រាំ​តែង​តែ​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​របស់​លោក​ប៉េ​ត្រូ​នាំ​គ្រឿង​ញៀន​កូកា​អ៊ីន​ចូល​ប្រទេស​អាមេរិក​។ កាល​ពី​ថ្ងៃ​អាទិត្យ លោក​ចាត់​ទុក​ថា​កូឡុំ​ប៊ី​ដឹក​នាំ​ដោយ «​បុរស​អ្នក​ជំងឺ»​។ លោក​ចង់​សំដៅ​លើ​លោក​ប៉េ​ត្រូ​។ នេះ​បើ​យោង​តាម​ការ​​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ