ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​តាម​ផ្លូវ​អាកាស​ឆ្នាំ២០១០ ទាបបំផុត​ជា​ប្រវត្តិ​សាស្ត្រ

14 ឆ្នាំ មុន

ស្រាវ​ជ្រាវ ៖ ​តាម​ប្រភព​ពី​ភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​​ដែល​បាន​​ចុះ​ផ្សាយ​ដោយ​​យោ​ង​តាម​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​របស់​សមា​គម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរ​ជាតិ (IATA) បង្ហាញ​ឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​​តាម​យន្ត​ហោះ​ក្នុ​ងឆ្នាំ​២០១០ មាន​ស្ថិតិ​កើត​ឧប្បត្តិ​ហេតុ​ទាប​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​មជ្ឈ​ដ្ឋាន​ការ​ហោះ​ហើរ ។នៅ​ក្នុង​របាយ​ការណ៍​បង្ហាញ​ថា IATA ​ដែល​មាន​ស្នាក់​ការ​​ធំ​នៅ​ទី​ក្រុង​​ម៉ុង​ត្រេ​អាល ប្រទេស​កាណាដា ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​​ថា

ស្រាវ​ជ្រាវ ៖ ​តាម​ប្រភព​ពី​ភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​​ដែល​បាន​​ចុះ​ផ្សាយ​ដោយ​​យោ​ង​តាម​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​របស់​សមា​គម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរ​ជាតិ (IATA) បង្ហាញ​ឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​​តាម​យន្ត​ហោះ​ក្នុ​ងឆ្នាំ​២០១០ មាន​ស្ថិតិ​កើត​ឧប្បត្តិ​ហេតុ​ទាប​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​មជ្ឈ​ដ្ឋាន​ការ​ហោះ​ហើរ ។

នៅ​ក្នុង​របាយ​ការណ៍​បង្ហាញ​ថា IATA ​ដែល​មាន​ស្នាក់​ការ​​ធំ​នៅ​ទី​ក្រុង​​ម៉ុង​ត្រេ​អាល ប្រទេស​កាណាដា ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​​ថា អត្រា​នៃ​ការ​កើត​ឧប្បត្តិ​ហេតុ​របស់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​នៅ​​ទូទាំង​ពិភព​លោក​កាល​ពី​ឆ្នាំ​មុន​​ មាន​ចំនួន​ទាប​បំផុត​ជា​ប្រវត្តិ​សាស្ត្រ ។ ក្នុង​នោះ​មាន​ឧប្បត្តិ​េហតុ​ធ្ងន់​ធ្ងរ​​​ត្រឹម​​តែ​១៧​​ករណី​ពី​ចំនួន​ជើង​ហោះ​ហើរ​សរុប​ជាង​៣៦,៨​លាន​ជើង​ហោះ​ហើរ​នៅ​ទូទាំង​ពិភព​លោក​​ក្នុ​ងឆ្នាំ​២០១០ ឬ​បើ​គិត​ពី​ឱកាស​​នៃ​ការ​កើត​ឧប្បត្តិ​ហេតុ​ គឺ​១​លើក​​ក្នុង​ចំនួន​ជើង​ហោះ​ហើរ​១,៦​​លាន​ជើង​ហោះ​ហើរ ។ ចាត់​ទុក​ថា ជា​ស្ថិតិ​កើត​ឧប្បត្តិ​ហេតុ​ធ្លាក់​ចុះ​កាល​ពី​១០​ឆ្នាំ​មុន​ដល់​ទៅ​៤២% ទោះ​បី​ជា​តួ​លេខ​ខាង​លើ​ជា​ការ​គណនា​​ចំពោះ​យន្ត​ហោះ​ដែល​ផលិត​​នៅ​សហ​រដ្ឋ​អាមេ​រិក និង​ប្រទេស​នៅ​​អឺរ៉ុប​ខាង​​លិច​ក៏​ដោយ ខណៈ​ពេល​តួលេខ​អ្នក​​ធ្វើ​ដំណើរ​​តាម​យន្ត​ហោះ​នៅ​ទូទាំង​ពិភព​លោក​ក្នុ​ងឆ្នាំ​២០១០ មាន​ចំនួន​ច្រើន​ដល់​ទៅ​២.៤០០​​លាន​នាក់ ។​

ទោះ​បី​ជា​​ចំនួន​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ដែល​កើត​​ឡើង​ពី​ការ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​អាកាស​​ក្នុង​ឆ្នាំ​២០១០ មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ ប៉ុន្តែ​លទ្ធ​ផល​អង្កេត​បែរ​ជា​ប្រទះ​ឃើញ​ថា ចំនួន​អ្នក​ស្លាប់​​ពី​ការ​ធ្វើ​ដំណើរ​តាម​​យន្ត​ហោះ​កាល​ពី​ឆ្នាំ​មុន (២០១០) មាន​​ដល់​ទៅ​៧៨៦​នាក់ គឺ​ជា​តួ​លេខ​កើន​លើស​ពី​ឆ្នាំ​២០០៩ ដល់​ទៅ​១០១​នាក់ ។ IATA បង្ហើ​ប​ឱ្យ​ដឹង​ទៀត​ថា ​ឧប្បត្តិ​ហេតុ​តាម​ផ្លូវ​អាកាស​ភាគ​ច្រើន​​​កើត​ឡើង​នៅ​ទ្វីប​អាហ្វ្រិក​​ ដោយ​មាន​ផល​ចំណែក​ច្រើន​ដល់​ទៅ​២៣% នៃ​ឧប្បត្តិ​ហេតុ​តាម​ផ្លូវ​អាកាស​​នៅ​លើ​សាកល​លោក​ ខណៈ​ពេល​នៅ​អាហ្វ្រិក​មាន​អត្រា​ចំណែក​ហោះ​ហើរ​​នៅ​ក្នុង​ទី​ផ្សារ​ពិភព​លោក​​ត្រឹមតែ​២%​ប៉ុណ្ណោះ ៕