ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និងបងប្អូនភៀសសឹកនៅវត្តប្រាសាទគោកចក រួមគ្នាដាំដុះបន្លែដើម្បីផ្គត់ផ្គង់ជីវភាព

3 ខែ មុន

ខេត្តសៀមរាប ៖ ព្រះសង្ឃ បងប្អូន​ភៀស​សឹក និង​ក្រុមការងារ​បាន​បន្ត​រៀបចំ​ដី និង​ដាំ​បន្លែ​បន្ថែម​ម នៅ​មណ្ឌល​ស្នាក់​នៅ​វត្ត​ប្រាសាទគោក​ចក ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩…

ខេត្តសៀមរាប ៖ ព្រះសង្ឃ បងប្អូន​ភៀស​សឹក និង​ក្រុមការងារ​បាន​បន្ត​រៀបចំ​ដី និង​ដាំ​បន្លែ​បន្ថែម​ម នៅ​មណ្ឌល​ស្នាក់​នៅ​វត្ត​ប្រាសាទគោក​ចក ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ។

នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ គណៈកម្មការ​វត្ត ព្រះសង្ឃ បងប្អូន​ភៀស​សឹក និង​មន្ត្រី​កសិកម្ម​សង្កាត់ បាន​រៀបចំ​ដី និង​ដាំ​បន្លែ​បន្ថែម​ម នៅ​មណ្ឌល​ស្នាក់​នៅ​វត្ត​ប្រាសាទគោក​ចក ។ នេះ​ជា​សម្មភាព​មួយ​បង្ហាញ​ជា​ការ​រួបរួម​គ្នា​ក្នុង​ការ​ដាំ​ដុះ​លើ​ផ្ទៃដី​ក្នុង​វត្ត​ដែល​នៅ​ទំនេរ ។

ការ​រៀបចំ​ដាំ​ដុះ​នេះ អនុវត្ត​តាម​ណែនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​បំផុត​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត លើ​ចលនា «​យើង​រួម​គ្នា​ដើម្បី​ជាតិ​!» ដោយ​បំផុស​បងប្អូន​ខ្មែរ​ទាំងអស់​នាំ​គ្នា​ដាំ​បន្លែ ប្រមូល​ផល​ទុក​ជូន​គ្រួសារ​កងទ័ព បងប្អូន​ភៀស​សឹក​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ