ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកផែនការទិសដៅការងារសម្រាប់ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកសរសុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ អង្គសន្និបាតនេះ ក៏មានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកមេភូមិ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
គោលបំណង និងការពិនិត្យវាយតម្លៃសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖

ពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានសម្រេចកន្លងមក ក្នុងឆ្នាំ២០២៥ ។ ពិភាក្សា អំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ។ ដាក់ចេញនូវទិសដៅអាទិភាព និងផែនការបន្តសម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ពង្រឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធានាការអភិវឌ្ឍខេត្តប្រកបដោយចីរភាព ។
លោកអភិបាលខេត្តបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានទាំង
អស់ឱ្យបន្តពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវ ខ្ពស់ចំពោះភារកិច្ចការសម្របសម្រួលការងារ ឱ្យបានជិតស្និទ្ធ ។

ទន្ទឹមនឹងនេះ ត្រូវផ្តោតសំខាន់លើការងារអាទិភាពដូចជា៖ ការលើកកម្ពស់ សេវាសាធារណៈការថែរក្សា សន្តិសុខ សុវត្ថិភាពសង្គម ។ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ក្នុងអំឡុងពេលពីរថ្ងៃនៃសន្និបាត មន្ទីរ អង្គភាពនីមួយៗ ចំណុះឱ្យរដ្ឋបាលខេត្ត បានបង្ហាញនូវរបាយការណ៍លម្អិតអំពីលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២៥. បញ្ហាប្រឈម ដែលត្រូវដោះស្រាយបន្ត. និងបានលើកនូវ ផែនការយុទ្ធសាស្ត្រ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦។

អង្គសន្និបាតបានបញ្ចប់ដោយមានការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ខេត្តស្ទឹងត្រែងទាំងមូល ៕




ចែករំលែកព័តមាននេះ