ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ហាម​ដាច់ខាត​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) គ្រប់​ប្រភេទ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​បាន​ប្រកាស​ហាមឃាត់​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ជ្រូន​) គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​២៩ ​ធ្នូ ឆ្នាំ​២០២៥ ​បាន​លើក​ឡើង​ថាដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​បាន​ប្រកាស​ហាមឃាត់​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ជ្រូន​) គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​២៩ ​ធ្នូ ឆ្នាំ​២០២៥ ​បាន​លើក​ឡើង​ថា
ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រសួងការពារជាតិ សូម​ធ្វើការ​ណែនាំ​ហាម​ដាច់ខាត​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ ក្នុង​រាជធានី ខេត្ត ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​មាន​ដូច​ជា​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្ត​ប៉ៃលិន ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា​ជន​ណា​ដែល​បំពាន ឬ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ជ្រូន​) ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង ការពារ​ជាតិ នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​កំណត់​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ការ​ក៏​ស្នើ​ឲ្យ​អគ្គ​បញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស ដោយ​សហការ​ជាមួយ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​រដ្ឋបាល​រាជធានី ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។ ក្នុង​ករណី​ចាំបាច់​អង្គភាព​ទ័ព​អាច​ឆ្លើយ​តប រួម​ទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រឆាំង ជ្រូន (Anti-Drone System) ។

ក្រសួង​បាន​បន្ថែម​ថា ទទួល​បាន​សេចក្តីណែនាំ​នេះ គ្រប់​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន នៃ​កង យោធពលខេមរភូមិន្ទ និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​បាន ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com