ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិកម្ពុជា ៖ ច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ភាគីថៃ រឿងដ្រូនជាង២៥០គ្រឿង

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ជំទាវ ម៉ា​លី សុជាតា បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ ដែល​ថា​មាន​ដ្រូ​ន​២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ជំទាវ ម៉ា​លី សុជាតា បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ ដែល​ថា​មាន​ដ្រូ​ន​២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ ក្រសួងការពារជាតិ​កម្ពុជា សូម​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដែល​បាន​លើក​ឡើង​ថា «​ខ្លួន​រក​ឃើញ​យាន​គ្មាន​មនុស្ស​បើក​(UAV) ជាង​២៥០​គ្រឿង ហោះ​ចេញពី​កម្ពុជា ចូល​មក​រំ​លោ​.​ភ​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​»​។

ក្រសួងការពារជាតិ​កម្ពុជា សូម​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ទាំងស្រុង ។ រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំង​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​ប្រទេស​ទាំង​ពីរ ។

ជាមួយ​គ្នា​នេះ ក្រសួងការពារជាតិ​កម្ពុជា ព្រមទាំង​រដ្ឋបាល​ខេត្ត ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចេញ​សេចក្តីណែនាំ ពង្រឹង និង​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​គ្រប់​ប្រភេទ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការ​បង្ហោះ​ដ្រូ​ន​នេះ​កើតឡើង​ឡើយ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com