ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាត្រូវការសន្តិភាព ៖ ពិធីបួងសួងដ៏ធំនៅទីសក្ការៈបូជានានាក្នុងខេត្តសៀមរាប

13 ម៉ោង មុន

ខេត្តសៀមរាប ៖ ថ្វាយ​គ្រឿង​សក្ការៈបូជា​បួងសួង​សុំ​សេចក្ដីសុខ ឃុំគ្រង​ការពារ​ទឹកដី​ជាតិ​កម្ពុជា ។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១…

ខេត្តសៀមរាប ៖ ថ្វាយ​គ្រឿង​សក្ការៈបូជា​បួងសួង​សុំ​សេចក្ដីសុខ ឃុំគ្រង​ការពារ​ទឹកដី​ជាតិ​កម្ពុជា ។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ។

ជាក់ស្តែង នា​ថ្ងៃអាទិត្យ ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មានការ​ចូលរួម​ពី ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិ​ឌ្ឍ​ន៍​កម្ពុជា​ជា​ច្រើន​រូប បាន​អញ្ជើញ​ថ្វាយ​គ្រឿង​សក្ការៈបូជា​នៅ​ទី​សក្ការៈ លោកតា​រាជ លោកតា​ពេជ្រ នៃ​ប្រាសាទ​អង្គ​វត្ត លោកតា​មេទ័ព លោកតា​ដំបង​ដែក ព្រះ​អង្គ​គោក​ធ្លក និង​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​អភិរក្ស​អង្គរ បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន រក្សា​ឃុំគ្រង​ប្រទេស​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព​។

ក្នុង​ពិធីបួងសួង​នេះ ក៏​មានការ​បូជា​នូវ​ផ្កា​ភ្ញី ផ្លែ​ឈើ ភេសជ្ជៈ និង​ភ្លេងបុរាណ​ខ្មែរ ថ្វាយ​ដល់​ទសបារមី ជួយ​បីបាច់រក្សា​ឃុំគ្រង​ប្រទេស​កម្ពុជា​រក្សា​បាន​សុខ​សន្តិភាព និង​ប្រោស​ប្រទាន​ពរ​ជ័យ​ឱ្យ​ដល់​វី​រៈ​កងទ័ព និង​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​នូវ​សេចក្ដីសុខ ឃ្លាត​ចាក​ផុត​ពី​គ្រោះកាច​ទាំងឡាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com