ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនកម្ពុជាស្មិងស្មាធិ៍ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព និងបួងសួងសុំសន្តិភាព

9 ម៉ោង មុន

«​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ស្មិងស្មាធិ៍​គោរព​បួងសួង​សុំ​សុខ​សន្តិភាព និង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​វី​រៈ​កងទ័ព​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​» ។ នេះ​បើ​យោង​តាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ។…

«​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ស្មិងស្មាធិ៍​គោរព​បួងសួង​សុំ​សុខ​សន្តិភាព និង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​វី​រៈ​កងទ័ព​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​» ។ នេះ​បើ​យោង​តាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ។

ក្នុង​ពិធី​សាសនា​នា​ឱកាស​នេះ ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស បាន​ស្មិងស្មាធិ៍​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​វី​រៈ​កងទ័ព​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ដែល​នេះ​ជា​ការ​បង្ហាញ​ក្តី​គោរព និង​ការ​ចង​ចាំ​មិន​រលត់​ចំពោះ​វីរភាព រួម​ទាំង​ការ​លះបង់​ដ៏​ធំធេង​បំផុត​សម្រាប់​ជាតិ មាតុភូមិ ។

ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស រួម​គ្នា បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​ចង់បាន​សន្តិភាព កម្ពុជា​ត្រូវការ​សន្តិភាព ហើយ​កម្ពុជា​ពិតជា​មាន​ចេតនា​ស្មោះត្រង់​ក្នុង​ការ​បញ្ចប់សង្គ្រាម​ឱ្យ​បាន​ឆាប់រហ័ស តាម​មធ្យោបាយ​សន្តិវិធី ដោយ​ផ្អែក​លើ​កិច្ច​សន្ទនា ការទូត និង​ច្បាប់​អន្តរជាតិ និង​ស្មារតី​មនុស្សធម៌ ដើម្បី​ការពារ​ជីវិត​ប្រជាជន រក្សា​ស្ថិរភាព​សង្គម និង​ធានា​អនាគតជាតិ​ប្រកបដោយ​សុខសាន្ត ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com