ដើម្បីជួយផ្គត់ផ្គង់កងទ័ពជួរមុខ និងជនភៀសសឹក ម្ចាស់ឡូតិ៍នេសាទមួយកន្លែង សម្រេចចិត្តមិនលក់
រាធានីភ្នំពេញ ៖ ម្ចាស់ឡូតិ៍នេសាទ (ដាយត្រី) លេខ១៥ ស្ថិតឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងរដូវប្រមូលផលរបស់ខ្លួន…
រាធានីភ្នំពេញ ៖ ម្ចាស់ឡូតិ៍នេសាទ (ដាយត្រី) លេខ១៥ ស្ថិតឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងរដូវប្រមូលផលរបស់ខ្លួន…
រាធានីភ្នំពេញ ៖ ម្ចាស់ឡូតិ៍នេសាទ (ដាយត្រី) លេខ១៥ ស្ថិតឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងរដូវប្រមូលផលរបស់ខ្លួន មិនបានធ្វើការលក់ត្រីទៅឱ្យប្រជាពលរដ្ឋ ដែលធ្វើប្រហុកផ្អកនោះឡើយ ដោយបង្វែរត្រីដែលប្រមូលបាននេះ ទៅកន្លែងកែច្នៃធ្វើជាត្រីឆ្អើ ដើម្បីទុកផ្គត់ផ្គង់ទៅដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលកំពុងភៀសសឹក ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាថ្ងៃទី២៩ ខែធ្នូនេះ ។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការចូលរួមធ្វើប្រហុក ផ្អក ត្រីឆ្អើ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្គង់វីរកងទ័ព និងជនភៀសសឹក សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ។

តាមរយៈនៃការសាមគ្គីគ្នារវាងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននៅពេលនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពក្នុងការការពារបូរណភាពទឹកដី ។
តាមការឱ្យដឹងរបស់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលត្រីឆ្នាំនេះ មានកំណើនក្នុងរង្វង់១០ភាគរយ បើប្រៀបធៀបឆ្នាំ២០២៤ ។ ផលត្រីកើននេះដោយសារការអនុវត្តបានល្អលើការងារសំខាន់ៗ ជាអាទិ៍ ៖ គ្រប់គ្រងបានល្អធនធានធម្មជាតិ បឹងទន្លេសាប ទប់ស្កាត់ការទន្ទ្រានដី និងព្រៃលិចទឹក ដែលជាជម្រកត្រីចម្រុះពងកូន ៕









ចែករំលែកព័តមាននេះ