ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ប្រែការឈឺចាប់ជាកម្លាំង»៖ សារដាស់តឿនកូនខ្មែរពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មាតា​ម្នាក់​ផង និង​ជា​ស្ត្រី​ទី​១ នៃ​កម្ពុជា​ផង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​សម្តែង​នូវ​ភាព​ឈឺចាប់​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រទេស​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មាតា​ម្នាក់​ផង និង​ជា​ស្ត្រី​ទី​១ នៃ​កម្ពុជា​ផង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​សម្តែង​នូវ​ភាព​ឈឺចាប់​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ថៃ​មក​លើ​ប្រទេស​ជាតិ ។ សារ​របស់​លោក​ជំទាវ បាន​បំផុសស្មារតី​ឱ្យ​កូនចៅ​ខ្មែរ​គ្រប់​រូប​ត្រូវ​ខំប្រឹង រៀន​ឱ្យ​ខ្លាំង​និង​ស្រឡាញ់​ជាតិ​ឱ្យ​ពិត ។ លោក​ជំទាវ​ជឿជាក់​ថា ដរាបណា​ស្មារតី​ស្នេហា​ជាតិ​នៅ​មាន នោះ​កូន​ខ្មែរ​នឹង​អាច​សាង​ជាតិ​ឱ្យ​រុងរឿង​បំផុត ។

ជាក់ស្តែង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ស្ត្រី​ទី​១ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ការ​ឈ្លានពាន​លើក​នេះ មក​លើ​ប្រទេស​ខ្ញុំ​…… ពិតជា​ឈឺចាប់​ណាស់ ។ តែ​ខ្ញុំ និង​ប្រាប់​កូន​ៗ​ខ្ញុំ ប្រាប់​ចៅ​ខ្ញុំ អោយ​រឹង​មាំ ខំប្រឹង​រៀន​ឲ្យ​ខ្លួនឯង​ខ្លាំង ខ្ញុំ និង​ប្រាប់​កូន​ៗ​ខ្ញុំ ពេល​ណា​ដែល​ជាតិ​យើង​នៅ​រស់ យើង​មានការ​ស្រលាញ់​ជាតិ​ពិតប្រាកដ កូន​នឹង​កសាង​ប្រទេស​យើង​អោយ​ខ្លាំង​ជាងគេ ។ ការ​ឈឺចាប់​លើក​នេះ​ទុកជា​បទ​ពិសោធន៍ ដើម្បី​អោយ​យើង​រឹង​មាំ​ជាង​មុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com